ច្បាស់ៗ! មេគយកម្ពុជា ស្រាយចម្ងល់ពលរដ្ឋ ជុំវិញការពហិកាផលិតផលថៃ តែទំនិញថៃ នៅតែមានការនាំចូលកម្ពុជា

Share This

នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម បានបកស្រាយទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋ ទាក់ទិនទៅនឹងការហូរចូលទំនិញថៃមកកម្ពុជាជាបន្តបន្ទាប់ បើទោះបីជាពលរដ្ឋកម្ពុជាកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។

លោកបណ្ឌិត គុណ ញឹម បានលើកឡើងក្នុងវេទិកាគយកម្ពុជា លើកទី៣ ដោយបានពន្យល់ថា ការអនុញ្ញាតឱ្យទំនិញថៃបន្តនាំចូលមកកម្ពុជា គឺអគ្គនាយកដ្ឋានគយ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងនាមជាស្ថានប័នរបស់រដ្ឋ ដោយមិនធ្វើទៅតាមអារម្មណ៍​ដូចមតិលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកឡើយ​ ព្រោះកម្ពុជា គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និង ជាសមាជិកអាស៊ាន។ លោកបានគូសបញ្ជាក់ថា សម្រាប់ទំនិញដែលជាប់បំរាមមិនឱ្យនាំចូលដែលរដ្ឋាភិបាលកំណត់កាលពីពេលកន្លងមក អគ្គនាយកដ្ឋានគយ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យនាំចូលឡើយ។ ដោយឡែកទំនិញដែលមិនជាប់បំរាម ​អាជីវករនៅតែអាចនាំចូលបាន។

ក្នុងនោះសម្រាប់ទំនិញអាចបន្តនាំចូលកម្ពុជាបានច្រើន ឬតិច គឺអាស្រ័យទៅលើអ្នកប្រើប្រាស់ ប្រសិនបើអ្នកទិញ​មិនទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗ នោះអ្នក​លក់ក៏អាចនឹងកាត់បន្ថយការយកមកលក់ដែរ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «អ្នកប្រើប្រាស់ ទិញ ឬ មិនទិញ មិនមែនមានអនុក្រឹត្យ ឬប្រកាសណាបង្ខំឱ្យទិញ ឬមិនទិញនោះទេ។ ប៉ុន្តែនេះជាស្មារតី​ ជាមនសិការទេ អ៊ីចឹងហើយវាខុសគ្នា អំពីគោលការណ៍ ​ស្មារតី ​មនសិការ។ ពេលខ្លះអ្នកដែលមិនយល់មកដាក់បន្ទុក ឬស្តីបន្ទោស មានអ្នកខ្លះរហូតដល់ដាក់បណ្តាសារមន្រ្តីគយទៀត ថាហេតុអ្វីបានឱ្យទំនិញចូលមក?»

គួរឱ្យដឹងផងដែរថា បន្ទាប់ពីកើតមានជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ កាលពីខែមិថុនា រដ្ឋាភិបាលបានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួនមកកម្ពុជា​។ ​ទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាម នាំចូលមកកម្ពុជា​​ រួមមានបន្លែ និង ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជាប្រេងសាំង (Gasoline) ប្រេងម៉ាស៊ូត (Diesel) ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ប្រេងខ្មៅ (Fuel oil) និង ប្រេងសាំងយន្តហោះ (Jet-A1)។ ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុ នៃការហាមឃាត់ការនាំចូលទេ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតា៕

ប្រភព ៖ Fresh News

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ចិត្តខ្មៅគិតចេញតែរឿងអាក្រក់! អតីតមេទ័ពភូមិភាគ ២ ថៃ បោះសម្តីថា កម្ពុជាបង្កើតរឿងពលរដ្ឋត្រូវរបួស ដើម្បីបង្វែងដានរឿងទាហានថៃដើរជាន់មីន

ស្ត្រីខ្លាំង! អ្នកឧកញ៉ា អ៊ាន អេឡែន ពាណិជ្ជករស្ត្រីដ៏ឆ្នើម កំពុងវិនិយោគលើពហុវិស័យនៅកម្ពុជា

អុញនោះ! ចិន កោះហៅអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិនទៅព្រមាន ក្រោយលោកស្រីនាយករដ្ឋមន្រ្តីជប៉ុនថ្មី ពោលពាក្យប៉ុន្មានម៉ាត់នេះ

អាយុ ១៨ ឆ្នាំ រោមដុះពេញមុខសល់តែប្រឡង់ភ្នែក និង មាត់ ទីបំផុតជាប់កំណត់ត្រាពិភពលោក ជាបុរសមានរោមមុខច្រើនបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ