នាពេលថ្មីៗនេះ តាមរយៈផេកហុងស៊ុយរបស់លោកគ្រូចិនសែ ម៉ុង ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកឱ្យមហាជនបានដឹងអំពី ឆ្នាំហេង និង ឆ្នាំឆុង ក្នុងខែធ្នូ ដែលជាខែចុងក្រោយ នៃឆ្នាំ ២០២៥ នេះ។

ក្នុងនោះ លោកគ្រូបានបញ្ជាក់ឱ្យដឹងថា នៅក្នុងខែធ្នូ ឬ ខែ ១២ ឆ្នាំ ២០២៥ នេះ ឆ្នាំហេងគឺមាន ៣ រួមមានឆ្នាំឆ្លូវ ឆ្នាំរោង និង ឆ្នាំវក។ ចំណែកឯឆ្នាំឆុង មានឆ្នាំមមី និង ឆ្នាំថោះ ឯឆ្នាំផ្សេងៗទៀត គឺមធ្យមៗ។

ដោយឡែក កៀកនឹងឱកាសឆ្នាំថ្មីខិតជិតមកដល់ លោកគ្រូចិនសែម៉ុង ក៏ធ្លាប់បានចែករំលែកទុកឱ្យហើយ នូវឆ្នាំឆុង និង ឆ្នាំហេង សម្រាប់ឆ្នាំ ២០២៦ ខាងមុខនេះ ដែលក្នុងឆ្នាំ ២០២៦ ខាងមុខ មានឆ្នាំឆុងចំនួន ៤ រួមមាន ឆ្នាំមមី ឆ្នាំជូត ឆ្នាំឆ្លូវ និង ឆ្នាំថោះ ចំណែកឯឆ្នាំដែលហេងខ្លាំងជាប់ Top3 នោះគឺមានឆ្នាំមមែ ឆ្នាំខាល និង ឆ្នាំច៕
