ថ្មីៗនេះ សារព័ត៌មានបរទេស បានរាយការណ៍ពីករណីឆបោកមួយនៅប្រទេសចិន ដែលមកជាក្នុងរូបភាពជាស្រ្តីមកបោកឱ្យប្រុសៗនៅលីវស្រឡាញ់សុំរៀបការ រួចស៊ីលុយបណ្ណាការដាច់ភឹង។

តាមព័ត៌មានបានឱ្យដឹងថា ក្នុងនោះមានបុរសម្នាក់បានចំណាយលុយប្រមាណ ៣ សែនយ័ន ឬជាង ៤ ពាន់ដុល្លារ ដើម្បីជាបណ្ណាការរៀបការជាមួយស្រ្តីម្នាក់វ័យ ៤១ ឆ្នាំ។ អ្វីដែលមិននឹកស្មាននោះ គឺគ្រប់យ៉ាងនៅក្នុងពិធីមង្គលការសុទ្ធតែក្លែងក្លាយទាំងអស់ ដោយតាមពិតទៅស្រ្តីជាកូនក្រមុំជាជនបោកប្រាស់ស៊ីលុយបណ្ណាការ សូម្បីតែញាតិមិត្ត និង មិត្តភក្តិរបស់នាងដែលមកចូលរួមមង្គលការនោះ ក៏សុទ្ធតែជាក្រុមបោកប្រាស់របស់នាង ដែលជួយមកបន្លំភ្នែកដែរ។

តាមព័ត៌មានបានឱ្យដឹងថា ក្រុមនេះចូលចិត្តបោកប្រាស់បុរសដែលនៅលីវ ដោយឱ្យស្រ្តីម្នាក់ចូលទៅទាក់ទងបុរសទាំងនោះ ហើយធ្វើជានាំមកជួបញាតិមិត្តឱ្យជឿស្លាប់ចិត្ត រួចទើបបោកប្រាស់ឱ្យរៀបការជាមួយគ្នាដូចមែនទែន មានទាំងការថត Pre Wedding និង ទទួលបណ្ណាការគ្រប់បែបយ៉ាង តែតាមពិតវាសុទ្ធតែជាការសម្តែងទាំងអស់។ ក្រុមនេះបោកប្រាស់បានពី ៥ ទៅ ៦ ហើយ ដោយប្រមូលលុយបានជាង ២០ ម៉ឺនដុល្លារឯណោះ តែចុងក្រោយត្រូវតុលាការចាប់បានចំនួន ៦ នាក់ និង ដាក់ទោសឱ្យជាប់ពន្ធនាគារម្នាក់ជាង ១ ឆ្នាំ៕
