ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

Share This

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី “Rise for Khmer, Stand for Peace” ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។

ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបង្កើតឡើងលើសពីអាជីវកម្ម។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាស្ថាប័នខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ និងដើម្បីកម្ពុជា ដោយប្រកាន់ភ្ជាប់នូវការជឿជាក់យ៉ាងមុតមាំថា វឌ្ឍនភាពរបស់ប្រទេសជាតិត្រូវតែរីកចម្រើនរួមគ្នា ប្រកបដោយអត្ថន័យ និងចីរភាព។

ការប្រគុំតន្រ្តី “Rise for Khmer, Stand for Peace” ត្រូវបានធ្វើឡើងក្រោមគោលដៅឈររួមគ្នាដើម្បីសន្តិភាព ដែលបានបង្កប់នូវស្មារតីខ្មែរយ៉ាងជ្រាលជ្រៅបំផុតនោះគឺ ប្រជាជាតិមួយដែលធ្លាប់ប្រឈមមុខនឹងទុក្ខលំបាក រួមគ្នាក្រោកឈរ កសាងឡើងវិញតាមរយៈការតស៊ូព្យាយាម និងបន្តរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ សេចក្តីគោរព និងកម្លាំងដែលមិនចុះចាញ់ជាមួយនឹងភាពលំបាកទាំងឡាយ។

ប្រធានតំណាងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្រោមការដឹកនាំយ៉ាងចិត្តទុកដាក់របស់អ្នកឧកញ៉ា គិត ម៉េង ដោយលើកឡើងថា៖ “នៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យើងជឿជាក់ថា ឯកភាព ក្តីមេត្តា និងសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់កម្ពុជា។ រាល់ការវិនិយោគរបស់យើងចាប់ពីវិស័យទូរគមនាគមន៍ ធនាគារ រហូតដល់បដិសណ្ឋារកិច្ច បានបម្រើដល់ប្រជាជនខ្មែររាប់លាននាក់ជារៀងរាល់ថ្ងៃ។ ការគាំទ្រសិល្បៈខ្មែរទាំងក្នុង និងក្រៅប្រទេសបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការថែរក្សា និងអបអរនូវអ្វីដែលជាអត្តសញ្ញាណរបស់យើងជាខ្មែរ។”

ព្រឹត្តិការណ៍នេះក៏បានក្លាយជាការរំឭកដ៏មានឥទ្ធិពលនៃកម្លាំងសាមគ្គីភាព ជាពិសេសក្នុងគ្រាដ៏លំបាកដែលប្រជាជនខ្មែរនៅតាមតំបន់ព្រំដែនកំពុងជួបប្រទះ។

នៅក្នុងសំណេរលើបណ្តាញសង្គមផ្ទាល់ខ្លួនទាក់ទងនឹងការប្រគុំតន្ត្រីនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍យ៉ាងមានអត្ថន័យថា៖ ”ទោះក្នុងពេលវេលាលំបាកបែបណាក៏ដោយ ស្មារតីខ្មែរនៅតែឋិតថេររឹងមាំ។ នៅពេលយើងឆ្លងផុតគ្រាលំបាក យើងនឹងកសាងអ្វីៗទាំងអស់ទ្បើងវិញ មិនមែនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ភាពជោគជ័យមិនត្រូវបានវាស់វែងដោយសមិទ្ធផលផ្ទាល់ខ្លួនតែមួយមុខនោះទេ។ ភាពជោគជ័យពិតប្រាកដត្រូវបានវាស់វែងដោយចំនួនមនុស្សជាច្រើនដែលយើងគាំទ្រ ឬលើកតម្កើង។”

គូសបញ្ជាក់ផងដែរថា ភាពជោគជ័យនៃព្រឹត្តិការណ៍នេះកើតចេញពីការសហការរៀបចំដោយ សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សហការជាមួយផលិតកម្ម បារមី និង Sabay Events ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

បើអ្នកជិតខាងជាប់ផ្ទះ ដំស្វាន ជួសជុល ហើយខ្លាចចំទិសឆុងដល់ផ្ទះយើង គ្រូចិនសែ ម៉ុង ណែនាំវិធីងាយៗនេះ អាចជួយបង្ការឆុងបាន

(វីដេអូ) មានឈ្មោះជា Idol អ្នកគាំទ្រកន្លះប្រទេស តែ Sophai Keo យកតារាចម្រៀងប្រុសរូបនេះជាតារាក្នុងដួងចិត្ត

ប្រិមប្រិយណាស់! នៅក្រចេះ ប្រទះឃើញកូនផ្សោតថ្មី អាយុប្រហែល ១ ថ្ងៃ អើតក្បាលប៉ឹមៗលើផ្ទៃទឹក ជាមួយមេ និងផ្សោតធំៗ

ដល់-ក! នៅឥណ្ឌា រដ្ឋរៀបចំមង្គលការឱ្យគូស្នេហ៍ជិត ៤០០ គូ បែរកើតជាចលាចលវឹកវរ ដណ្ដើមម្ហូបគ្នាពេញទឹកពេញដី

កូនខ្មែរចងចាំមិនភ្លេច! ថ្ងៃនេះ ១០ ឆ្នាំមុន ប្រជាជនខ្មែរទះដៃអបអរដោយមោទកភាព ដែលល្បែងប្រជាប្រិយខ្មែរមួយនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានបន្ថែម

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ