ការទន្ទឹងរង់ចាំរបស់យុវវ័យគាំទ្រ ឥលូវនេះបានមកដល់ហើយ ដោយក្រុមចម្រៀងបុរស 4T របស់ផលិតកម្ម Town Production បានទម្លាក់វីដេអូចម្រៀងផ្លូវការនៅលើ YouTube ចំណងជើង TOP។


បទដែលបានចេញកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ បង្ហាញពីថាមពល និង ភាពប្លែកថ្មី នៃការត្រលប់មកវិញរបស់ក្រុម 4T ដែលមានសមាជិក ៤ នាក់ គឺ Meng Chhun, VPich, Fahn និង Sonan។


ទំាងការច្រៀង រាំ រួមនឹងស្ទីលស្លៀកពាក់ ហាក់ជាចំណីអារម្មណ៍និយមបែប K-pop ដែលធ្វើឱ្យយុវវ័យផ្ទុះការចាប់អារម្មណ៍ខ្លាំង។ ដូចនេះ ចង់ដឹងថាសមិទ្ធផលថ្មីរបស់ក្រុម 4T មានលក្ខណៈពិសេសប្លែកយ៉ាងណា សូមទស្សនាវីដេអូចម្រៀងដូចខាងក្រោម៖



