៥​ យ៉ាង ស្រីៗចូលចិត្តផាត់មុខទៅធ្វើការ បង្ហាញថាជាមនុស្សឆ្លាត ពូកែ ធ្វើការមានប្រសិទ្ធភាពខ្ពស់

Share This

ដូចគេថាសម្រស់ និង ស្ត្រី ដូចទឹក និង ត្រី ស្រមោច និង ស្ករ ដែលមិនអាចខ្វះគ្នាបាន។ ការផាត់មុខទៅកន្លែងធ្វើការ មិនមែន ១០០ ភាគរយជាការបង្អួតសម្រស់នោះទេ តែវាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និង អាកប្បករិយាចំពោះការងារផងដែរ។ ខាងក្រោមនេះ ជាចំណុច ៥ យ៉ាង ដែលបង្ហាញថាស្រីៗទម្លាប់ផាត់មុខទៅធ្វើការ ជាមនុស្សឆ្លាត ពូកែ ធ្វើការមានប្រសិទ្ធភាពខ្ពស់។

១. បង្ហាញពីភាពជាអាជីព៖ ការផាត់មុខទៅធ្វើការបង្ហាញពីភាពជាអាជីព ដែលអាចធ្វើឱ្យស្ត្រីមើលមកកាន់តែក្លៀវក្លា។ ទម្លាប់ស្អាតមួយនេះ វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការងារ និង ការបង្កើតចំណាប់អារម្មណ៍វិជ្ជមានចំពោះក្រុមការងារ អតិថិជន និង ថ្នាក់ដឹកនាំ។

២. បង្កើនទំនុកចិត្ត៖ ការផាត់មុខអាចជំរុញឱ្យស្ត្រីមានទំនុកចិត្ត ដោយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មានផាសុកភាព និង ជឿជាក់លើខ្លួនឯង។ ការបង្កើតទំនុកចិត្តនេះ ក៏ជាផ្នែកមួយបង្កើនការទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ វាជួយឱ្យការបង្ហាញខ្លួនមានភាពជឿជាក់ខ្ពស់ រីឯការទំនាក់ទំនងក៏មានលក្ខណៈអាជីព។

៣. មានភាពល្អិតល្អន់៖ រាល់ពេលផាត់មុខស្ត្រីរមែងមានការផ្ចិតផ្ចង់ តាំងពីចំណុចចាប់ផ្តើមរហូតដល់បញ្ចប់។ ដូច្នេះ វាបង្ហាញពីទម្លាប់មួយដែលរាល់ពេលស្ត្រីធ្វើអ្វីមួយ តែងមានភាពច្បាស់លាស់ និង ល្អិតល្អន់បំផុត។ សូម្បីការបំពេញការងារនៅកន្លែងធ្វើការក៏ត្រូវបានរាប់បញ្ចូល។

៤. សមត្ថភាព និង សិទ្ធិអំណាច៖ ការសិក្សាបានបង្ហាញថា ស្ត្រីដែលផាត់មុខ តែងមើលមកជាមនុស្សខ្លាំង ប្រកបដោយថាមពល និង អំណាច។ បើនាងមានតំណែងជាមេ ឬ អ្នកដឹកនាំទៀតនោះ នាងនឹងត្រូវបានគេគោរពផ្តល់តម្លៃសម្រាប់ការដឹកនាំនៅក្នុងតួនាទី  និង ការសម្រេចចិត្តផ្សេងៗ។

៥.  ចេះសម្របខ្លួន និង បត់បែន៖ បើនាងចេះតុបតែងត្រូវទៅតាមកាលៈទេសៈ មានន័យថានាងយល់ច្បាស់ពីភាពខុសគ្នានៃសង្គម និង អាជីពនីមួយៗ។ ដូច្នេះ ការផាត់មុខទៅកន្លែងធ្វើការ អាចឆ្លុះបញ្ចាំងនាងជាមនុស្សចេះសម្របខ្លួន និង បត់បែនទៅតាមបទដ្ឋានសង្គមការងារ៕

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

អ្នកណាខ្លះហ្នឹង? អ្នកមានតារានិករ ៤ នេះ ពេលបែកសង្សារគឺពិបាកបំភ្លេចគេណាស់ ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកគេ

សាកមើលបាន! គីឡូតូចឬធំ មានលុយឬអត់លុយមិនសំខាន់ ឱ្យតែមាន ៤ យ៉ាងនេះ ស្រីៗបាក់ចិត្តស្រឡាញ់ហើយ

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ