ឱ្យរាង! ចេញ Date ថ្ងៃដំបូង ពួយនាំគ្រួសារជាង ២០ នាក់ទៅដែរ មានអីខាងប្រុសធ្វើស៊ីឱ្យចេញលុយខ្លួនឯង អស់ជិត ៣ ពាន់ដុល្លារ

Share This

រឿងរ៉ាវរបស់នារីម្នាក់នៅប្រទេសចិនបានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ ដោយសារតែនាងបានទៅណាត់ជួបគូស្នេហ៍ញ៉ាំអាហារពេលល្ងាចជាមួយគ្នាលើកដំបូង ដោយនាំយកសាច់ញាតិផៅ ២៣ នាក់ទៅជាមួយ ក្នុងបំណងសាកល្បងមើលទឹកចិត្តខាងប្រុស។ យ៉ាងណាមិញ ការសាកល្បងមួយនេះបែរជាធ្វើឱ្យនាងទទួលបានបទពិសោធមួយសឹងរៀងចាលមួយជីវិត។

តាមការចេញផ្សាយរបស់សារព័ត៌មានក្នុងប្រទេសចិន បុរសម្នាក់ឈ្មោះ Liu បានណាត់ជួបគូស្នេហ៍ឈ្មោះ Zhang ដែលមេអណ្ដើកផ្សំផ្គុំឱ្យ នៅភោជនីយដ្ឋានល្បីមួយកន្លែងក្នុងខេត្ត Jilin។ រំពឹងថាការណាត់ជួបមានភាពរលូនពោរពេញដោយភាពផ្អែមល្ហែម តែលោក Liu បែរជាទទួលបានការភ្ញាក់ផ្អើលនិយាយលែងចេញ ក្រោយឃើញគូស្នេហ៍ blind date ឈ្មោះ Zhang មិនមែនមកជួបលោកតែម្នាក់ឯង តែបែរជានាំសាច់ញាតិដល់ទៅ ២៣ នាក់មកជាមួយដែរ។

ការណាត់ជួបគូស្នេហ៍បែបឯកជនតែ ២ នាក់ បែរប្រែក្លាយជាតុមូលដូចពិធីជប់លៀង ហើយអ្វីកាន់តែហួសចិត្តពេលញ៉ាំអាហារពេលល្ងាចចប់ បុងលុយក៏ធ្លាក់មកអស់រហូតដល់ជិត ២ ម៉ឺនយ័ន (ប្រមាណ ២៨១២ ដុល្លារ) ដែលធ្វើឱ្យលោក Liu ខកចិត្តជាខ្លាំង និង សម្រេចដើរចេញពីហាង ទុកឱ្យនាង Zhang និង សាច់ញាតិចេញលុយថ្លៃអាហារដោយខ្លួនឯង។

នាង Zhang បានទាមទារឱ្យលោក Liu ចេញថ្លៃអាហារពាក់កណ្ដាល តែចុងបញ្ចប់លោកឱ្យនាងត្រឹម ៤ ពាន់យ័នប៉ុណ្ណោះ ដោយទុកឱ្យនាងដើរប្រមូលលុយពីបងប្អូនចេញថ្លៃដែលនៅសល់។ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Zhang បានរៀបរាប់ថា នាងនាំសាច់ញាតិគ្រួសារមកជាមួយដើម្បីពិសោធមើលទឹកចិត្តខាងប្រុស មុនឈានដល់ការទាក់ទងគ្នាផ្លូវការ។

ដោយឡែក ងាកទៅខាងសាច់ញាតិរបស់ Zhang វិញ ឃើញខាងប្រុសធ្វើទង្វើបែបនេះបែរជាកើតការខឹងសម្បាទៅដាក់ពាក្យប្ដឹងទាមទារឱ្យខាងប្រុសមកចេញរ៉ាប់រងថ្លៃអាហារទាំងអស់វិញ។ យ៉ាងណាមិញ បណ្ដឹងមួយនេះគឺទៅមិនរួច ដោយតុលាការកាត់ក្ដីយល់ស្របតាម Liu ដោយឱ្យលោកចេញថ្លៃអាហារត្រឹមចំណែករបស់លោក និង Zhang ញ៉ាំប៉ុណ្ណោះ ចំពោះសាច់ញាតិគឺចេញដោយខ្លួនឯង៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ព័ត៌មានបន្ថែម

បុរសចិត្តបុណ្យ ឃើញពស់ឆក់ខ្សែភ្លើងសន្លប់បាត់ស្មារតី ខំប្រឹងផ្លុំខ្យល់តាមមាត់ពស់រហូតដឹងខ្លួនឡើងវិញ

ឃើញទឹកផុសចេញពីក្រោមដី ផ្អើលអ្នកស្រុកទៅដងផឹកលាន់ ព្រោះជឿថាជាទឹកស័ក្តិសិទ្ធិ តាមពិតទឹកទុយោបែកសោះ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ចម្លែក! ពេទ្យស្រី ១០ នាក់ ធ្វើការផ្នែកសម្ភពក្នុងមន្ទីរពេទ្យមួយនៅអាមេរិក កើតជំងឺដុះសាច់ក្នុងខួរក្បាលដូចគ្នា តែរកមូលហេតុមិនឃើញ

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនញាណទី ៦ ប្រាប់ទេ គឺអ្នកអាចកំពុងបែកសតិ

មិនចង់ឱ្យជីវិតមានសម្ពាធ បុរសជប៉ុនម្នាក់សុខចិត្តលាឈប់ពីការងារ ប្រមូលទ្រព្យលក់ ហើយដើរធ្វើជនអនាថាវិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបរស់ ៨ ក្បាល ចុងក្រោយកូនដឹកទៅពេទ្យសឹងមិនទាន់ ព្រោះកង្កែបលោតពេញពោះ

ថ្មីទៀតហើយ! ខឹងទូរស័ព្ទទៅសង្សារមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តធ្វើឱ្យដាច់ភ្លើងប្រើពេញមួយភូមិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ