ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

Share This

នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀល កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ច នៅភូមិជោគជ័យ ធ្វើការទប់ស្កាត់យ៉ាងខ្លាំង ទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈផេក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ បានបង្ហោះសារសម្ដែងក្ដីឈឺចាប់ ទៅលើរូបភាពស្ត្រីម្នាក់ដែលបានតតាំងចោរឈ្លានពាន ដោយឥរិយាបថដៃម្ខាងពកូនជាទីស្រឡាញ់ ឯដៃម្ខាងទៀតកាន់ដំបងរុញបន្លាលួសចេញតតាំងនឹងការឈ្លានពានរបស់ទាហានថៃ ដោយលោកបានមានប្រសាសន៍ថា ៖ «ឈឺចាប់ណាស់លោកអើយ​ សៀមរាយលួសយកដី​ និង ផ្ទះសម្បែង ដៃម្ខាងកាន់កូន​ ដៃម្ខាងទៀតកាន់ដំបងរុញលួសបន្លា​ តតាំងចោរឈ្លានពាន។ ពីមួយថ្ងៃទៅមួយថ្ងៃ សៀមកាន់តែបង្ហាញឱ្យពិភពលោកបានឃើញកាន់តែច្បាស់ថាតើអ្នកណាឈ្លានពានអ្នកណា?»

គួរឱ្យដឹងថា ទាក់ទិនទៅនឹងករណីថ្ងៃទី ២៥ ខែសីហា ក្រសួងការពារជាតិ បានឱ្យដឹងថាកម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និង ខ្ជាប់ខ្ជួននូវបទឈប់បាញ់ និង ជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី ៥ របស់កម្ពុជា និង កងទ័ពភូមិភាគទី ១ របស់ថៃ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និង ជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។

កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MOU 2000)៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ចរិតប្រទេសអ្នកមាន! ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ដឹងរឿងហើយ! ផ្ទុះចចាមអារ៉ាមយកសា-ច់មនុស្សធ្វើស៊ុប ការពិតជាករណីឃា-ត-ក-ម្ម សម្ល-ា.//ប់រួចបំផ្លាញសាកស-ពចោល

មិនចប់សោះ! តា Nawat ដាក់ពាក្យប្តឹង Fatima ម្ចាស់មកុដ Miss Universe 2025 រឿងនិយាយបង្កាច់បង្ខូច កាលទាស់សម្ដីគ្នាលើកមុន

សុខៗដាច់ភ្លើងកុំឆ្ងល់! EDC ជូនដំណឹង ចាប់ពីព្រឹកនេះ ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់តាមពេលកំណត់នេះ

អត់ផុតពីក្រសែភ្នែកទេ! យប់មិញ ក្លឹប X-ZOOM ដែលកំពុងផ្ទុះល្បីមានយុវវ័យសម្រុកទៅរាំរែក ត្រូវអាជ្ញាធរចុះណែនាំលើរឿង ៥ យ៉ាង

បើកភ្នែកមក រលឹមស្រិចៗ! ក្រសួងប្រកាស ភ្នំពេញ និង ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី៦

ស្វែងរកព័ត៌មាន​ ឬវីដេអូ