អ្នកឧស្សាហ៍ឈឺឆ្អឹង កៀបសសៃ! ប៉ុន្មានថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានផ្ដល់ជូនការពិនិត្យ ព្យាបាលបញ្ហាឆ្អឹង ១០ មុខ ដោយក្រុមគ្រូពេទ្យមកពីនូវែលសេឡង់

Share This

នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង បានជូនដំណឹងឱ្យបានដឹងថា ខាងមន្ទីរពេទ្យបានសហការណ៍ជាមួយក្រុមគ្រូពេទ្យប្រទេសនូវែលសេឡង់ ជំនាញផ្នែកឆ្អឹងខ្នង ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់ឆ្អឹងខ្នង ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។

ចំពោះការផ្ដល់ជូននេះ គឺសម្រាប់ព្យាបាលអ្នកជំងឺ ដែលមានបញ្ហាឆ្អឹងចំនួន ១០ មុខ ដែលមានដូចជា៖
១. ឆ្អឹងខ្នងវៀច
២. ឈឺឆ្អឹងខ្នង
៣. គៀបឆ្អឹងខ្នង
៤. លានទ្រនប់ឆ្អឹងកង
៥. គៀបសសៃ
៦. គៀបឆ្អឹងកងក
៧. ដុំឆ្អឹងខ្នង
៨. ពុកឆ្អឹងខ្នង
៩. ខូចឆ្អឹងខ្នងពីកំណើត
១០. ពុកឆ្អឹងខ្នង

សម្រាប់បងប្អូនដែលមានបញ្ហាខាងលើ អាចអញ្ជើញទៅចុះឈ្មោះពិនិត្យជាមុនសិន ដើម្បីឱ្យគ្រូពេទ្យដឹងថា អ្នកជំងឺឈឺអ្វីឱ្យប្រាកដ ដើម្បីងាយស្រួយក្នុងការដាក់កម្មវិធីជាមួយក្រុមគ្រូពេទ្យនូវែលសេទ្បង់ កុំឱ្យមានការរង់ចាំយូរ។ ចំពោះការពិនិត្យព្យាបាលនេះ គឺអ្នកក្រីក្រ ព្រមទាំងក្មេងអាយុ ១៦ ឆ្នាំចុះ គឺពិនិត្យ និង វះកាត់មិនគិតថ្លៃទេ (សូមយកបណ្ណសមធម៌ សេចក្តីចំលងកំណើតមកជាមួយ) ហើយសម្រាប់អ្នកមានលទ្ធភាព អាចជួយបរិច្ចាគថវិកាទ្រទ្រង់មន្ទីរពេទ្យតាមលទ្ធភាពរបស់ខ្លួន។ ព័ត៌មានបន្ថែមអាចទាក់ទងទៅលេខ ០12 807 679៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ព័ត៌មានបន្ថែម

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

កាលប្ដីនៅរស់លេងឆ្នោតរាប់ឆ្នាំអត់ឈ្នះ ដល់ប្ដីចែកឋានស្រាប់តែឈ្នះរង្វាន់ធំ រួចប្រពន្ធប្រាប់ថាខ្មោ.ចប្ដីឱ្យកាដូ

ស្វែងរកព័ត៌មាន​ ឬវីដេអូ