នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញការតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា តាមរយៈការជូនដំណឹងពីផេកសិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា។

ក្នុងនោះដែរ ផេកសិល្បករកម្ពុជា បានជម្រាបឱ្យដឹងថា ៖ «RIP តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាពហើយ។ លោក ម៉ារ៉ា ប៊ុណ្ណា ម្ចាស់បទ «ដីថ្មីប្រល័យស្នេហ៍» បានទទួលមរណភាពព្រឹកមិញនេះ ។ ខ្ញុំបាទ អុឹម ជីវ៉ា នឹងជូនដំណឹងពេលក្រោយទៀត»។

ក្រោយទទួលបានដំណឹងនេះហើយ មហាជន និង អ្នកសិល្បៈជាច្រើន បាន និង កំពុងបង្ហាញការតកក់ស្លុតយ៉ាងខ្លាំងពីមរណភាពនេះ ខណៈកំពុងរង់ចាំទទួលដំណឹងពីមូលហេតុនៃមរណភាពរបស់លោក ម៉ារ៉ា ប៊ុណ្ណា ផងដែរ៕




