អ្នកណាខុសអ្នកណាត្រូវ! ស្ថាប័ន MGI ប្រកាសដកតំណែងនាង Rachel Gupta ចេញ ហើយឱ្យប្រគល់មកុដមកវិញក្នុងពេល ៣០ ថ្ងៃ

Share This

នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ ខាងស្ថាប័ន Miss Grand International បានចេញលិខិតប្រកាសជាផ្លូវការមួយដោយបញ្ជាក់ច្បាស់ៗថា នាង Rachel Gupta ដែលជាម្ចាស់មកុដ MGI 2024 នឹងត្រូវបញ្ឈប់ពីតំណែងចាប់ពីវេលាប្រកាសនេះតទៅ ក្រោមហេតុផលមួយចំនួន។

ក្នុងលិខិតប្រកាសបានសរសេររៀបរាប់ថា ៖ «សេចក្ដីប្រកាសផ្លូវការ! ស្ថាប័ន Miss Grand International សូមធ្វើការប្រកាសពីការដកតំណែងនាង Rachel Gupta ពីតំណែង Miss Grand International 2024 ជាផ្លូវការពីពេលនេះតទៅ។

ការសម្រេចចិត្តនេះដែរ ធ្វើឡើងក្រោយរូបនាងបរាជ័យក្នុងការបំពេញកាតព្វកិច្ចដែលបានដាក់ឱ្យ ការចូលរួមការងារខាងក្រៅដោយគ្មានការយល់ព្រមពីខាងស្ថាប័ន និង ការបដិសេធរបស់នាងក្នុងការចូលរួមក្នុងការធ្វើដំណើរដែលបានគ្រោងទុកទៅប្រទេស Guatemala។

ជាលទ្ធផល ខាងស្ថាប័នក៏បានសម្រេចធ្វើការដកតំណែងនាងភ្លាមៗបែបនេះ។ នាង Rachel Gupta គឺលែងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តំណែង ឬ ពាក់មកុដរបស់ Miss Grand International 2024 តទៅទៀតហើយ។ ពួកយើងស្នើឱ្យនាងប្រគល់មកុដត្រឡប់មកការិយាល័យកណ្ដាលរបស់ MGI វិញក្នុងរយៈពេល ៣០ ថ្ងៃ រាប់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»

គួរឱ្យដឹងដែរថា មុនការប្រកាសរបស់ស្ថាប័ន MGI នេះ គេក៏បានឃើញនៅលើគណនី IG របស់នាង Rachel Gupta បានបង្ហោះដែរ ទាក់ទងជាមួយការសម្រេចចិត្តលាលែងពីតំណែង Miss Grand International 2024 នេះ ដោយនាងថែមទាំងបានបញ្ជាក់ពីមូលហេតុនៃការលាលែងនេះផងដែរ។

នាង Rachel Gupta បានបង្ហោះឡើងថា ៖ «នាងបានសម្រេចចិត្តលាលែងពីដំណែងបវរកញ្ញា ព្រមទាំងប្រគល់មកុដទៅឱ្យស្ថាប័ន MGI វិញហើយ។ កន្លងមកនាងពិតជាមោទនភាពណាស់ ដែលបានទទួលដំណែងនេះ ហើយក៏សង្ឃឹមនាងអាចនឹងលើកមុខលើកមាត់ប្រទេសរបស់នាង ប៉ុន្តែក្រោយពីបានដំណែងរួច នាងតែងទទួលបានការសន្យាខ្យល់ ទង្វើមិនសមរម្យ និង បរិស្ថានដែល Toxic ដូច្នេះហើយនាងមិនអាចទ្រាំទ្រស្ងាត់តទៅទៀតបាននោះទេ។ ការសម្រេចចិត្តនេះដែរ នាងមិនបានធ្វើតាមអារម្មណ៍ឡើយ ហើយប៉ុន្មានថ្ងៃខាងមុខនេះនាងនឹងចេញវីដេអូនិយាយអំពីការលំបាករបស់នាងទាំងប៉ុន្មាននៅក្នុងដំណើរជាបវរកញ្ញាក្នុងស្ថាប័ន MGI នេះ។ នាងសូមឱ្យមហាជនអ្នកគាំទ្រមេត្តា និង បើកចិត្តទទួលយកការសម្រេចចិត្តរបស់នាងផងដែរ»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

(វីដេអូ) កំពុងប្រកួតកម្មវិធីអន្តរជាតិ! កក្កដា សុភ័ណ្ឌ ទម្លាយពីអតីតកាលស្មានមិនដល់ ធ្លាប់ត្រូវគេបំពា-នកាលអាយុ ៨ ឆ្នាំ មុនបួសជាសង្ឈ

ឆ្វាចណាស់! ផន ស្រីពី ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ក្នុងការប្រកួតឈុតហែលទឹក លើឆាក Miss Cosmo 2025 នៅវៀតណាម

ចូលរួមរំលែកទុក្ខ! ទើបសម្រាលបាន ៤ ខែ កែវ សុបញ្ញា បង្ហោះរូបកាន់ទុក្ខកូនស្រីជាទីស្រឡាញ់ ដែលលាចាកលោកដោយសារជំងឺនេះ

(វីដេអូ) អត់ដែលដឹងសោះ Sophia Kao ចូលចិត្តតារាចម្រៀងប្រុសកម្ពុជារូបនេះខ្លាំង ហ៊ានសារភាពដោយមិនស្ទាក់ស្ទើរថាជា Idol

ឃើញសិស្សប្អូនកំពុងប្រកួតលើឆាកអន្តរជាតិ អ៊ិន លក្ខិណា រសាប់រសល់ បង្ហើបចង់វិលឡើងឆាកប្រកួតដណ្ដើមមកុដជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ