អ្នកជិតខាងល្អ ៥ ប្រភេទនេះ បើបានជួបហើយគួររាប់អានគ្នា បង្កើតទំនាក់ទំនងល្អ សម្លមួយចានហុចទៅហុចមក

Share This

អ្នកជិតខាងប្រៀបបីដូចជាមិត្តភក្តិជិតស្និទ្ធ ឬ សាច់ញាតិមួយទៀតផងដែរ។ កាលណាមានការ ឬ ទុក្ខធុរៈ អ្នកជិតខាងតែងជាអ្នកនៅក្នុងភូមិផងរបងដែលអាចជួយគ្នាបានមួយគ្រា។ ការមានទំនាក់ទំនងល្អជាមួយអ្នកជិតខាង អាចផ្តល់ប្រយោជន៍ច្រើនដូចជា ជួយរក្សាសុវត្ថិភាពគ្នា បង្កើតជាសហគមន៍ធ្វើឱ្យការរស់នៅរីករាយ ជួយគ្នាទៅវិញទៅមក និង ការពារការកើតជាជម្លោះ…ជាដើម។ ខាងក្រោមនេះជា អ្នកជិតខាង ៥ ប្រភេទ បើបានរស់នៅក្បែរគ្នាហើយ អ្នកគួរបង្កើតទំនាក់ទំនងឱ្យល្អ នោះគ្រួសារនឹងរស់នៅប្រកបដោយភាពរីករាយ និង សុខសាន្តទាំងអស់គ្នា។

១. អ្នកជិតខាងរួសរាយ

អ្នកជិតខាងប្រភេទនេះពួកគេងាយស្រួលទំនាក់ទំនងណាស់។​ ជារឿយៗឱ្យតែពេលឃើញមុខ ពួកគេតែងរាក់ទាក់ដោយទឹកមុខញញឹមឬនិយាយបន្តិចបន្តួចក៏អស់ចិត្ត បើមានការអីគេជួយបានគេនឹងជួយភ្លាមៗ។ ភាគច្រើនពួកគេមិនសម្តែងដើម្បីប្រយោជន៍នោះទេ ពោលពួកគេគ្រាន់តែចង់បង្កើតទំនាក់ទំនងដើម្បីរស់នៅរីករាយទាំងអស់គ្នា។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកជិតខាងប្រភេទនេះ អាចជួយបង្កើតមិត្តភាព  និង ចងសម្ព័ន្ធភាពគ្នាជាសហគមន៍។

២. អ្នកជិតខាងដែលតែងតែសង្កេតមើលអ្នក ហើយជួយយកអាសា

អ្នកជិតខាងដែលតែងតែសង្កេតមើលអ្នក និង សង្កេតមើលពីសកម្មភាពរបស់អ្នក មិនមែនមកពីគេចង់ដឹងចង់ឮរឿងរបស់អ្នកនោះទេ ជួនកាលពួកគេគ្រាន់តែចង់ឃើញថាតើមានអ្វីដែលប្លែកពីការរស់នៅរបស់ពួកគេតែប៉ុណ្ណោះ។ អ្នកជិតខាងប្រភេទនេះប្រៀបបីដូចជាសន្តិសុខបន្ថែមសម្រាប់ឃ្លាំមើលផ្ទះរបស់អ្នក។ កាលណាមានអ្វីខុសប្រក្រតី ពួកគេអាចនឹងជួយ ឬ ផ្តល់ដំណឹងដល់អ្នកភ្លាមៗ ដូចជាករណីមានមនុស្សប្លែកមុខចូលផ្ទះ ឬ មានចោរចូលផ្ទះពេលអ្នកមិននៅ ជាដើម។ បើអ្នកមានធុរៈចេញទៅក្រៅ អ្នកអាចផ្តែផ្តាំអ្នកជិតខាងប្រភេទនេះ។

៣. អ្នកជិតខាងពូកែជំនាញច្រើនមុខ

អ្នកជិតខាងមានជំនាញច្រើនមុខអាចជាប្រយោជន៍ជួយអ្នកម្តងម្កាលបាន។ ពួកគេអាចចេះជំនាញច្រើនយ៉ាងដូចជា ជួសជុល រៀបចំសួនច្បារ ឬមានឧបករណ៍ដែលអ្នកត្រូវការប្រើប្រាស់ម្តងម្កាលជាដើម។ ពេលដឹងថាអ្នកជិតខាងចេះ មិនមែនយើងត្រូវតែប្រើគេនោះទេ យើងអាចពឹងពាក់គេយូរៗម្តង និង ពឹងពាក់ដោយប្រើពាក្យសម្តីប្រកបដោយការគោរពផងដែរ។ អ្នកក៏គួរប្រាប់ពួកគេវិញផងដែរថាអ្នកចេះអ្វីខ្លះ និង មានឧបករណ៍អ្វីខ្លះ ងាយស្រួលអាចពឹងពាក់គ្នាទៅវិញទៅមក។

៤.  អ្នកជិតខាងមានក្មេងតូច

អ្នកជិតខាងមានកូន និង ជាក្មេងតូចៗអាចល្អបំផុតសម្រាប់អ្នក ជាពិសេសបើអ្នកមានកូន អ្នកអាចនាំឱ្យពួកគេលេងជាមួយគ្នា ហើយចំណែកឪពុកម្តាយអាចចែករំលែកគ្នានូវគន្លឹះទាក់ទងនឹងគ្រួសារ ការចិញ្ចឹមកូន និង ការមើលថែកូនផងដែរ។

៥. អ្នកជិតខាងជាមនុស្សមានសុជីវធម៌ និង ជាមនុស្សចាស់ប្រកបដោយធម៌

អ្នកជិតខាងជាមនុស្សចាស់រមែងមានបទពិសោធខ្ពស់ ហើយអាចចែករំលែកអ្នកបានច្រើនយ៉ាង។ ពួកគេអាចផ្តល់យោបល់ល្អៗ ជាពិសេសបញ្ហាក្នុងការរស់នៅ។ អ្នកជិតខាងបែបនេះ រមែនមិនមើលបំណាំយើងទេ តែជួយយកអាសាយើងតាមដែលអាចជួយបានទៀតផង។ អ្នកជិតខាងបែបនេះ ពេលខ្លះមុខផ្ទះយើងស្អាតជាប់ជានិច្ចថែមទៀត៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ចង់ថាអីថាទៅ! អ្នកអាយុ ៣០+ អាចនឹងមិនស្រស់បំព្រងដោយការមានស្នេហា តែស្រស់បំព្រងដោយការមានលុយចាយពេញដៃ

ដាក់ពាក្យលឿនៗ! ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាច្រើនរូបលើជំនាញ ៦ មុខនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ