ពិតណាស់ ក្រោយពីហ្វឹកហាត់ត្រៀមខ្លួនរយៈពេល ៦ ខែ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងប្រុសលោក អេដវីន ក៏បានទៅចូលរួមប្រកួតក្នុងកម្មវិធី IFBB (International Fitness and Bodybuilding) នៅឯទីក្រុងបាងកក ប្រទេសថៃ។
គួរឱ្យដឹងថាកម្មវីធី IFBB នេះ ផ្តោតទៅលើបុរសដែលមានរូបរាងកាយសាច់ដុំមាំមួន គួបផ្សំជាមួយមុខមាត់សម្រស់ស្រស់ស្អាត ដើម្បីទាក់ទាញយកពិន្ទុពីគណៈកម្មការ។ ក្នុងនោះ លោក អេដវីន បានធ្វើការប្រកួត ២ វិញ្ញាសារ គឺ បេក្ខជន 173 -178cm ផ្តោតទៅលើ សាច់ដុំផ្នែកខាងលើ (Men’s Physique) និង បេក្ខជន 173-178cm ផ្តោតទៅលើសាច់ដុំទាំងលើ ទាំងក្រោម (Classic Physique)។
ក្នុងដំណើរការប្រកួតកម្មវិធីអន្តជាតិ IFBB នោះដែរ តារាប្រុស អេដវីន ក៏ដណ្ដើមបានលំដាប់ថ្នាក់ទី ៥ លើវិញ្ញាសារ Men Physique open B ផងដែរ។
យ៉ាងណាមិញ ស្របពេលលោក អេដវីន បង្ហាញសកម្មភាពចេញទៅប្រកួត និង រូបភាពផ្សេងៗនៃការប្រកួត ឃើញថាលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រជាច្រើនបានបង្ហាញការអបអរលើកទឹកចិត្តដល់តារាប្រុសរូបនេះ ប៉ុន្តែក្នុងនោះក៏ឃើញមានមហាជនមួយចំនួនបានបញ្ចេញមតិនិយាយវែកញែកខ្លាំងទៅលើរូបរាងរបស់លោកផងដែរ។
ក្រោយពីឃើញបណ្ដាញសង្គមមានមហាជនមួយចំនួនផ្ទុះការបញ្ចេញមតិ Bully លើរូបរាងរបស់ខ្លួនត្រង់ចំណុចខ្លះៗនោះ លោក អេដវីន ក៏បានបង្ហោះសារមួយបង្ហាញការហួសចិត្តខ្លាំង ដោយខ្លួនចេញទៅប្រកួតសាច់ដុំមិនសូវល្បី តែបែរជាល្បីរឿងគេ Bully រូបរាងរបស់លោកទៅវិញ។
ក្នុងនោះ លោក អេដវីន បានរៀបរាប់ថា ៖ «ហ្អឺម…ជីវិតខ្ញុំហ្អើយទៅប្រកួតសាច់ដុំ តែបែជាល្បីពងតូច អស់ពីគេចោទអាពងតូច មោចូលអាគូទជាំណាណីទៀតហើយ ជាកម្មពារ ឬ អ្វី អ្នកសាច់ដុំខុសអី»៕