មិនជឿកុំប្រមាថ! ៥ ទីតាំងនៅក្នុងផ្ទះ តាមក្បួនហុងស៊ុយគឺហាមមិនឱ្យតាំងនាឡិកាដាច់ខាត

Share This

តាមក្បួនហុងស៊ុយ ការព្យួរនាឡិកានៅក្នុងទីតាំងមិនសមរម្យ វាអាចបណ្តាលឱ្យប៉ះពាល់ដល់ថាមពលនៅក្នុងផ្ទះ ជាពិសេសគឺប៉ះពាល់ទៅដល់អារម្មណ៍របស់សមាជិកក្នុងគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិផងដែរ។ ក្នុងនោះ មានកន្លែងចំនួន ៥ នៅក្នុងផ្ទះ ដែលក្បួនហុងស៊ុយបានហាមមិន​ឱ្យព្យួរនាឡិកា។

១. ព្យួរនាឡិកានៅលើក្បាលដំណេក

ក្បាលដំណេកមិនមែនជាកន្លែងត្រឹមត្រូវសម្រាប់ព្យួរ ឬតាំងនាឡិកាទេ ព្រោះវានឹងនាំឱ្យមានការថប់អារម្មណ៍ និង មានអារម្មណ៍វិលវល់ ជួនកាលក៏ធ្វើឱ្យគេងមិនលក់ ព្រោះមាននាឡិកាខ្លះមានសំឡេងរំខាន។

២. ព្យួរនាឡិកាទល់មុខទ្វារផ្ទះ

បើតាមក្បួនហុងស៊ុយការព្យួរនាឡិកាទល់មុខទ្វារផ្ទះ ឬ ​ទ្វារ​បន្ទប់​ផ្សេងៗវា​មិន​ល្អ​ទេ ព្រោះ​កញ្ចក់​នាឡិកាដ៏​ដើរ​ដូច​កញ្ចក់ធម្មតាដែរ ដោយវានឹងរំខានដល់ថាមពលល្អដែលហូរចូលផ្ទះ បង្កឱ្យភាពចលាចល ជាពិសេសគឺហាក់ដូចជាការរារាំងថាមពលល្អមិនឱ្យហូរចូលបានពេញលេញផងដែរ។

៣. ព្យួរនាឡិកានៅជិតបង្អួច

ការព្យួរនាឡិកានៅជិតបង្អួច វាហាក់ដូចជាពេលវេលាដើរទៅមុខកាន់តែលឿន ដែលវាធ្វើឱ្យមនុស្សមានអារម្មណ៍ច្របូកច្របល់ ព្រួយបារម្ភ និង ធ្លាក់ទឹកចិត្ត។

៤. ព្យួរនាឡិកាក្នុងផ្ទះបាយ

ផ្ទះបាយ គឺជាកន្លែងសម្រាប់ញ៉ាំអាហារ លម្ហែអារម្មណ៍ជាមួយគ្រួសារ បើសិនជាព្យួរនាឡិកានៅទីនោះ វាហាក់ដូចជាការរុញច្រានឱ្យពេលវេលាកាន់តែដើរលឿន ដែលនាំឱ្យកាត់បន្ថយក្តីសុខរវាងសមាជិកគ្រួសារ។

៥. ព្យួរនាឡិកាខ្ពស់ពេក ឬ ទាបពេក

ការព្យួរនាឡិកាខ្ពស់ ឬ ទាបពេក វាមិនត្រឹមតែធ្វើឱ្យពិបាកមើលពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ហុងស៊ុយផងដែរ។ ដូច្នេះការជ្រើសរើសទីតាំងសម្រាប់ព្យួរនាឡិកាគឺមានសារសំខាន់ណាស់ អ្នកគួរតែជ្រើសរើសទីតាំងសមស្របអាចមើលឃើញយ៉ាងច្បាស់ និង មិនខ្ពស់ ឬ ទាបពេក ដើម្បីឱ្យថាមពលនៅក្នុងផ្ទះអាចហូរចូលប្រកបដោយតុល្យភាព៕

ប្រភព៖ Sanook 

កំពុងជួបបញ្ហាសុខភាព ស្រាប់តែធ្លាយរឿងកាលពី ៥ ឆ្នាំមុន Zhao Lusi ត្រូវម្ចាស់ផលិតកម្មទ-ាញចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម

(វីដេអូ) បើកចំហស្នេហ៍មួយរយៈ ពេលនេះ ស៊ឹម ស្រីនិច្ច និង សុខ សាន់នី ដឹកដៃគ្នាថតឈុតជាគូកាន់បាច់ផ្កា សង្ស័យជិតមានដំណឹងល្អ

ប្លែកភ្នែកទៀតហើយ! កៀកចូលឆ្នាំចិន រចនា រ៉ាវាឌី ស្លៀកឈុតចិនកាត់ឥណ្ឌា ក្រហមឆ្អិនរំលេចសាច់សខ្ចី

ព័ត៌មានបន្ថែម

ចលាចលពេញយន្តហោះ ខណៈកំពុងហោះសុខៗ ស្រាប់តែធ្លាយទឹកចានបង្គន់រហូតលិចពេញកាប៊ីន

នៅថៃ! ដឹកដំរីដើរលេងបុណ្យភូមិ ពេលគេអុជកាំជ្រួចដំរីភ្ញាក់ ផ្អើលរត់ជា.ន់មនុស្សម្នា បណ្ដាលឱ្យមានអ្នករងរបួសច្រើននាក់

ថែសុខភាពផង! វេជ្ជបណ្ឌិត ហ៊ាង រតនា សម្គាល់ឃើញមានអ្នកជំងឺពុលចំណីច្រើន ពិសេសក្មេងៗ សង្ស័យមកពីអាហារ ៥ មុខនេះ

ទៅហើយមកវិញ! ក្រោយបិទជាង ១០ ម៉ោង ឥលូវអ្នកលេង TikTok នៅអាមេរិក អាចបើកប្រើវិញបានហើយ

ពណ៌ប្លែកខុសពីរាល់ឆ្នាំ! គ្រូចិនសែល្បី ណែនាំឱ្យប្រើពណ៌នេះ​ ដើម្បីយកហេង ថ្ងៃសែនចូលឆ្នាំចិន ២០២៥

ជាប្រផ្នូលអ្វី? ទាហានថៃ ២ នាក់របួសធ្ងន់ធ្ងរដោយសារកាំភ្លើ.-ងធំខុសបច្ចេកទេស ក្នុងទិវាអបអរកងកម្លាំងលំដាប់ជាតិមួយ

ស៊ែរចែកគ្នាដឹង! អ្នកមានកូនស្រីអាយុ ៩ ឆ្នាំ​ អាចនាំទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូ.នឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ

ទៀតហើយ! នៅនីហ្សេរីយ៉ា មានករណីឡានដឹកសាំងក្រឡាប់ ពលរដ្ឋនាំគ្នាទៅដួស ចៃដន្យឡានផ្ទុះឆេះ ស្លា./ប់អស់ ៧០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ