ទម្លាយរឿងរ៉ាវឯកជនខ្លះៗរបស់ CEO សង្ហា Miss Cosmo ដឹងហើយអាចលាន់មាត់សរសើរ ឯអាយុទើប ៣៣ ឆ្នាំទេ

Share This

លោក Trần Việt Bảo Hoàng ឬមានឈ្មោះហៅក្រៅថា Henry គឺជា CEO ឬ នាយកប្រតិបត្តិនៃកម្មវិធីប្រកួតសម្រស់ Miss Cosmo របស់វៀតណាម។ បុរសកើតឆ្នាំ ១៩៩១ រូបនេះ មិនត្រឹមតែទាក់ទាញជាមួយមុខមាត់សង្ហា និង ស្នាមញញឹមមានមន្តស្នេហ៍ប៉ុណ្ណោះទេ លោកថែមទាំងត្រូវបានគេចាប់អារម្មណ៍ទៅលើសមត្ថភាព ចំណេះដឹង ជាមនុស្សពូកែ ដែលនៅពីក្រោយភាពជោគជ័យកម្មវិធីប្រកួតសម្រស់ច្រើនរដូវកាលនៅវៀតណាម រហូតដល់ប្រជាជនវៀតណាមបានដាក់រហ័សនាមឱ្យថាជា Boss នៃកម្មវិធីប្រកួតសម្រស់ ឬ Miss Boss ទៀតផង។

មុនក្លាយជាបុរស CEO ដ៏ជោគជ័យ លោក Henry បានបញ្ចប់ការសិក្សាលំដាប់ second-class ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ Foreign Trade ក្នុងទីក្រុងហូជីមិញ។ អំឡុងសិក្សានៅសាកលវិទ្យាល័យ លោកតែងចូលរួមការប្រកួតប្រជែងកម្មវិធីសិក្សា ដោយទទួលបានជោគជ័យជាច្រើនដូចជា៖ ជ័យលាភីលេខ ៣ នៅក្នុងការប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្ត្ររបស់និស្សិតក្នុងឆ្នាំ ២០១១, ជ័យលាភីលេខ ១ ក្នុងការប្រកួតប្រជែងគំនិត PR វៀតណាមក្នុងឆ្នាំ ២០១២, តំណែងសិស្សពូកែប្រចាំឆ្នាំ ២០១២ និង ការប្រកួតមួយចំនួនទៀតសុទ្ធសឹងប្រើសមត្ថភាព ចំណេះដឹង និង ទេពកោសល្យ។

បច្ចុប្បន្ន ខណៈកំពុងកាន់តំណែងជា CEO នៃកម្មវិធី Miss Cosmo កន្លងមកលោកធ្លាប់ជា CEO នៃកម្មវិធីប្រកួតសម្រស់ល្បីៗមួយចំនួននៅវៀតណាម ជាពិសេសកម្មវិធី Miss Universe Vietnam ដែលធ្វើឱ្យកម្មវិធីជោគជ័យខ្លាំងចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២។ តាមរយៈការប្រឡូកការងារក្នុងវិស័យកម្មវិធីប្រកួតសម្រស់ លោក Henry បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការងារបច្ចុប្បន្នរបស់លោក ជួយឱ្យលោកបន្តនូវចំណង់ចំណូលចិត្តក្នុងការក្លាយជាសកម្មជនអប់រំ និង ជំរុញចិត្តដល់យុវជន។ លោកនិយាយថា «បើខ្ញុំនិយាយម្នាក់ឯង គ្មាននរណាស្តាប់ឡើយ តែបើកម្មវិធីប្រកួតសម្រស់ ធ្វើការជាមួយខ្ញុំ វានឹងចែកចាយសារជំនួសខ្ញុំ ហើយឥទ្ធិពលចែកចាយនឹងច្រើនលើសនឹងរាប់ដង»

ស្ថិតក្នុងវ័យ ៣០ ឆ្នាំស្តើង លោក Henry ក៏ត្រូវបានគេដឹងថា លោកមានជំនួញបើកជាហាងកាហ្វេ និង ភោជនីយដ្ឋានមួយចំនួននៅខេត្តដាឡាត់ ប្រទេសវៀតណាមផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

(វីដេអូ) កំពុងប្រកួតកម្មវិធីអន្តរជាតិ! កក្កដា សុភ័ណ្ឌ ទម្លាយពីអតីតកាលស្មានមិនដល់ ធ្លាប់ត្រូវគេបំពា-នកាលអាយុ ៨ ឆ្នាំ មុនបួសជាសង្ឈ

ឆ្វាចណាស់! ផន ស្រីពី ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ក្នុងការប្រកួតឈុតហែលទឹក លើឆាក Miss Cosmo 2025 នៅវៀតណាម

ចូលរួមរំលែកទុក្ខ! ទើបសម្រាលបាន ៤ ខែ កែវ សុបញ្ញា បង្ហោះរូបកាន់ទុក្ខកូនស្រីជាទីស្រឡាញ់ ដែលលាចាកលោកដោយសារជំងឺនេះ

(វីដេអូ) អត់ដែលដឹងសោះ Sophia Kao ចូលចិត្តតារាចម្រៀងប្រុសកម្ពុជារូបនេះខ្លាំង ហ៊ានសារភាពដោយមិនស្ទាក់ស្ទើរថាជា Idol

ឃើញសិស្សប្អូនកំពុងប្រកួតលើឆាកអន្តរជាតិ អ៊ិន លក្ខិណា រសាប់រសល់ បង្ហើបចង់វិលឡើងឆាកប្រកួតដណ្ដើមមកុដជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ