និយាយពីបវរកញ្ញា អ៊ិន លក្ខិណា ចាប់តាំងពីទទួលបានតំណែងជា Miss Cosmo Cambodia 2024 និង ជា Top 10 នៃកម្មវិធី Miss Cosmo 2024 មក នាងបានក្លាយជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនស្រឡាញ់គាំទ្រនាងខ្លាំង ដែលចូលចិត្តតាមដានសកម្មភាពនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗទាំងក្នុង និង ក្រៅប្រទេស។
យ៉ាងណាមិញ អ្វីដែលតែងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង គឺជារឿយៗតែងឃើញបវរកញ្ញារូបនេះ បញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង ថ្មីៗនេះ បវរកញ្ញា អ៊ិន លក្ខិណា កាន់តែឆក់បានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនៃស្ទីលថ្មីមួយរបស់នាង ដែលតុបតែងខ្លួនថតស្ទីលថ្មីស្អាតប្លែកទាក់ទាញខ្លាំង ដោយកំពុងទទួលបានការចាប់អារម្មណ៍ចែករំលែក និង សរសើរខ្លាំងពីបណ្ដាអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស ជាពិសេសអ្នកគាំទ្រពីប្រទេសវៀតណាម៕
2