បណ្ដាក់គ្នាអត់ឈប់! ថៃ ប្រកាសរកឃើញអ្នកស្លា./ ប់ដោយសារជំងឺឆ្លងម្យ៉ាងចេញពីសាច់គោ និង មានមនុស្សរាប់រយនាក់កំពុងស្ថិតក្រោមការតាមដាន

Share This

កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងប្រចាំប្រទេសថៃ (DDC) បានប្រកាសរកឃើញមានករណីអ្នកស្លាប់ដោយជំងឺ Anthrax នៅខេត្ត Mukdahan ខណៈមនុស្សសរុប ២៤៧ នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការតាមដាន។ ការផ្ទុះឆ្លងជំងឺមួយប្រភេទនេះដែរគឺដោយសារតែការញ៉ាំ និង ចែកចាយសាច់គោ អំឡុងពេលធ្វើពិធីបុណ្យសាសនាមួយ។

វេជ្ជបណ្ឌិត Phanumat Yannawetsakun អ្នកចាត់ការទូទៅនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបានប្រកាសកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅថា មានករណីមនុស្សស្លាប់ដោយសារជំងឺ Anthrax នៅខេត្ត Mukdahan។ អ្នកស្លាប់ជាបុរសវ័យ ៥៣ ឆ្នាំ មានមុខរបរជាកម្មករសំណង់ដែលមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ តាមវេជ្ជបណ្ឌិតដដែលបានឱ្យដឹងទៀតថា អ្នកជំងឺបានកើតចេញដំបៅលើដៃខាងស្ដាំនៅថ្ងៃទី ២៤ ខែមេសា និង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី ២៧ ខែមេសា។ អាការរបស់គាត់កាន់តែអាក្រក់ទៅ ដំបៅប្រែទៅជាខ្មៅ កើតមានកូនកណ្ដុរនៅក្រោមក្លៀកខាងស្ដាំ សន្លប់ និង ប្រកាច់ មុនពេលលោកស្លាប់អំឡុងពេលទទួលការព្យាបាល។

ក្រុមគ្រូពេទ្យសង្ស័យថាអ្នកជំងឺស្លាប់ដោយជំងឺ Anthrax ទើបធ្វើការបញ្ជូនសំណាកទៅកាន់មន្ទីរពិសោធដើម្បីវិនិច្ឆ័យមើល ដោយលទ្ធផលទទួលបានមកគឺពិតជាជំងឺ Anthrax ពិតប្រាកដមែន។ តាមការស៊ើបអង្កេតដំបូង អ្នកជំងឺអាចឆ្លងជំងឺនេះក្រោយធ្វើការសម្លាប់គោដែលមានរោគពេលធ្វើពិធីសាសនា។ សាច់គោក៏ត្រូវបានចែកចាយបន្តឱ្យអ្នកក្នុងភូមិទទួលទាន។

ក្រោយស៊ើបអង្កេតលើករណីខាងលើ ខាងមន្ត្រីសុខាភិបាលក៏បានរកឃើញមនុស្សចំនួន ២៤៧ នាក់ផ្សេងទៀតអាចមានហានិភ័យឆ្លងដូចគ្នា ដោយក្នុងនោះ ២៨ នាក់ចូលរួមសម្លាប់គោជាមួយគ្នា ខណៈ ២១៩ នាក់ទៀតបានទទួលទានសាច់គោនោះទាំងឆៅ។ ក្រុមមនុស្សដែលប្រឈមហានិភ័យខ្ពស់គឺត្រូវបានផ្ដល់ថ្នាំអង់ទីប៊ីយូទិច និង នៅស្ថិតក្រោមការតាមដានពីក្រុមគ្រូពេទ្យ។

គួរបញ្ជាក់ថា ជំងឺ Anthrax គឺជាបង្កឡើងដោយបាក់តេរីឈ្មោះ Bacillus anthracis។ វាជាជំងឺឆ្លងពីសត្វមកមនុស្ស ដោយបាក់តេរីនេះអាចរស់រានក្នុងបរិយាកាសរាប់ឆ្នាំ។ សត្វដែលងាយឆ្លងជំងឺនេះជាងគេរួមមានពពួកសត្វគោ ក្របី ពពែ និង ចៀមជាដើម ដោយវាអាចចម្លងបន្តមកមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វមានជំងឺ ការទទួលទានសាច់ឆៅ ឬចម្អិនមិនបានល្អ។

ចំពោះរោគសញ្ញាវិញគឺអាចកើតមានឡើងក្នុងចន្លោះពី ១ ទៅ ៥ ថ្ងៃ ដោយអ្នកជំងឺអាចមានអាការក្ដៅខ្លួន ក្អួត ចុកពោះខ្លាំង មានដំបៅខ្មៅៗ និង ពិបាកដកដង្ហើម។ ជំងឺនេះដែរបើមិនទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ អត្រានៃការស្លាប់គឺមានខ្ពស់រហូតដល់ទៅ ៨០%៕

ប្រភព៖ The Nation

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ