អរគុណក្រុម «ពេទ្យសិល្បៈ» ជួយសម្តែងតាមជំរំភៀសសឹក ដើម្បីរំសាយភាពតានតឹងពីការភ័យខ្លាច ជាពិសេសសម្រាប់កុមារៗ

Share This

ទោះបីជាពេលនេះ ស្ថានការណ៍តាមបណ្ដាព្រំដែនកម្ពុជា-ថៃ បានធូរស្រាលឡើងវិញបន្តិច ក្រោយមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា-ថៃ បានចូលជាធរមានបើគិតចាប់តាំងពី យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ២៤:០០ ក្តី តែក្រឡេកទៅមើលស្ថានភាពជនភៀសសឹកឯណោះវិញ ក៏មិនទាន់បានវិលត្រឡប់ទៅកាន់ស្រុកភូមិកំណើតវិញនោះទេ។

ក្នុងការជម្លៀសខ្លួននោះដែរ បានធ្វើឱ្យមហាជនជាច្រើនស្រណោះយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា ដោយមានទាំងចាស់ជរា ស្ត្រីពពោះ ស្រ្តីទើបសម្រាលកូន ជាពិសេសនោះ គឺកុមារៗ ដែលត្រូវចាកចេញពីទីលំនៅទាំងខ្លះមិនទាន់យល់ថាអ្វីជាសង្គ្រាមនៅឡើយ។ ម្យ៉ាងវិញទៀត រយៈពេលនេះ កុមារជាច្រើនខកខានមិនបានទៅរៀនសូត្រថែមទៀត។

ស្របពេលជនភៀសសឹក មិនទាន់បានវិលត្រឡប់ចូលទៅផ្ទះសម្បែងវិញ ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញអារម្មណ៍រីករាយ ក្រោយបានឃើញស្ថាបនិក ភ្លើងគប់ គឺកញ្ញា រិទ្ធី លំអរពេជ្រ បានដឹកនាំក្រុមការងារ និង ក្រុមសិល្បៈ «ពេទ្យសិល្បៈ» ទៅសម្តែងជូនដល់ជនភៀសសឹកនៅតាមតំបន់ជម្លៀសខ្លួនក្នុងខេត្តព្រះវិហារ ដើម្បីជាការបន្ថយការតានតឹងដល់ប្រជាជន ជាពិសេសនោះ គឺកុមារតូចៗតែម្តង។

ក្នុងនោះដែរ «ពេទ្យសិល្បៈ» រៀបចំដោយ ភ្លើងគុប គឺមានការចូលរួមពីសិល្បករសិល្បការិនីដូចជា កញ្ញា កេសរ , ក្រុមតួត្លុក លោក រិទ្ធ ដារ៉ូ, លោក មុំវណ្ណ ដាវីន, ម្ចាស់ពាន Cambodian Idol រដូវកាលទី ៥ លោក គី សាវីន និង សិល្បករ តន្ត្រីករបុរាណសម័យជាច្រើនទៀត។ លើសពីនោះ ក្រៅពីការសម្តែងរបស់ «ពេទ្យសិល្បៈ» ហើយនោះ ក៏មានការរៀបចំស្បៀងខ្លះៗជូនដល់ជនភៀសសឹក និង សម្ភារដល់កុមារតូចៗ ដូចជាតុក្កតា ទឹកដោះគោ ចំណីក្មេង ដើម្បីឱ្យពួកគេមានអារម្មណ៍បាត់ភាពភ័យខ្លាច ទទួលបានភាពកក់ក្តៅត្រលប់មកវិញ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ