អភិជនណាស់! ស្រីៗ ៦ នាក់ចាយលុយម្នាក់ ២៨ លានដុល្លារ ហោះទៅកម្សាន្តនៅទីអវកាសត្រឹមតែ ១១ នាទី ក្នុងនោះមានតារាចម្រៀង Katy Perry ដែរ

Share This

ប្រភពព័ត៌មានពីរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក  តារាចម្រៀងប៉ុប Katy Perry និង​ នារីល្បីៗប្រមាណ ៥ នាក់ទៀត បានធ្វើការហោះហើរទៅទីអវកាសកាលពីថ្ងៃចន្ទ ដោយដំណើរកម្សាន្តមានរយៈពេលត្រឹមតែ ១១ នាទី ជាមួយយានរបស់ក្រុមហ៊ុន Blue Origin។

ចំណោមអ្នកដំណើរនារី ៦ នាក់ ក្នុងនោះមានតារាចម្រៀងប៉ុបដ៏ល្បី Katy Perry, ភរិយាស្ថាបនិកក្រុមហ៊ុន Blue Origin នាង Lauren Sanchez, ពិធីការិនីទូរទស្សន៍ CBS លោកស្រី Gayle King, អតីតអ្នកវិទ្យាសាស្ត្ររ៉ុកកែត NASA នាង Aisha Bowe, អ្នកវិទ្យាសាស្ត្រនាង Amanda Nguyen, និង ផលិតករភាពយន្ត នាង Kerianne Flynn។

ការហោះហើរទៅអវកាសលើកនេះ ក៏ត្រូវបានចាត់ជាផ្នែកមួយក្នុងប្រវត្តិសាស្ត្រ ដែលជាលើកដំបូងបំផុតសម្រាប់អ្នកដំណើរសុទ្ធតែជាមនុស្សស្រី ក្នុងរយៈពេលហោះហើរប្រមាណជាង ៦០ ឆ្នាំមកនេះ។ ក្នុងដំណើរកម្សាន្តតែប៉ុន្មាននាទី យានអវកាសត្រូវហោះចេញពីផែនដីក្នុងចម្ងាយជាង ១០០ គីឡូម៉ែត្រ ដែលអាចឱ្យអ្នកដំណើរអាចទស្សនាទិដ្ឋភាពពីទីលំហយ៉ាងច្បាស់ តាមរយៈបង្អួចកញ្ចក់ថ្លា មើលឃើញភាពអស្ចារ្យនៃផែនដី និង ព្រះចន្ទជាដើម។

ចំពោះការចំណាយលើសំបុត្រជិះយានវិញ ក្រុមហ៊ុនហាក់មិនបង្ហាញផ្លូវការឡើយ។ តែបើតាមគេហទំព័ររបស់ក្រុមហ៊ុន Blue Origin​ រាល់អ្នកដំណើរដែលចង់ទិញសំបុត្រឡើងទៅអវកាស តម្រូវធ្វើការកក់មុន ១៥ ម៉ឺនដុល្លារ។ ដោយឡែក បើតាមសារព័ត៌មាន The New York Times កាលក្រុមហ៊ុន Blue Origin បើកហោះហើរលើកដំបូងនៅក្នុងឆ្នាំ ២០២១ កៅអីត្រូវបានដាក់ដេញថ្លៃបានរហូតដល់ទៅ ២៨ លានដុល្លារក្នុងមួយកៅអី។

គួរឱ្យដឹងដែរថា ក្រុមហ៊ុន Blue Origin ត្រូវបានបង្កើតឡើងដោយស្ថាបនិក Jeff Bezos ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន Amazon។ ក្រុមហ៊ុននេះបាននាំអ្នកដំណើរទៅទីអវកាសចាប់តាំងពីឆ្នាំ ២០២១ ដែលមកដល់បច្ចុប្បន្ន បាននាំអ្នកដំណើរទៅកម្សាន្តនៅទីអវកាសប្រមាណ ៥៨ នាក់មកហើយ៕​

ប្រភព៖ NDTVWORLD

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ