អភិជនខ្លាំង! ចិញ្ចៀនពេជ្រ Ronaldo សុំមិត្តស្រីរៀបការ គ្រាន់តែពេជ្រធំមួយគ្រាប់ប៉ុនគ្រាប់ខ្នុរនោះ តម្លៃអាចខ្ទង់លានដុល្លារ

Share This

កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ Georgina Rodriguez បានប្រកាសដំណឹងដ៏រំភើបមួយលើបណ្ដាញសង្គម Instagram របស់នាង ដោយរូបនាងត្រូវបានមិត្តប្រុស Cristiano Ronaldo លើកចិញ្ចៀនសុំរៀបការហើយ ក្រោយទាក់ទងគ្នារយៈពេល ៨ ឆ្នាំមកនេះ។

យ៉ាងណាមិញ ក្រៅពីចូលរួមអបអរ និង រំភើបជំនួសគូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះហើយ មហាជនជាច្រើនក៏ចាប់ភ្លឹកខ្លាំងទៅលើចិញ្ចៀនពេជ្រគ្រាប់ដ៏ធំនៅលើម្រាមដៃរបស់ Georgina ផងដែរ រហូតអ្នកជំនាញខាងគ្រឿងអលង្ការជាច្រើនបាននាំគ្នាចេញមកវិភាគ ប៉ាន់ប្រមាណពីចិញ្ចៀនមួយវង់នេះ។

ជាក់ស្ដែង បើតាម designer ម្នាក់ប្រចាំក្រុមហ៊ុនគ្រឿងអលង្ការអាមេរិក Estate Diamond Jewerly ឈ្មោះ Benjamin Khordipour បានប៉ាន់ស្មានថា ត្បូងពេជ្រដ៏ធំនៅកណ្ដាលនោះអាចមានទម្ងន់ ២២ ការ៉ាត់ ជាប្រភេទពណ៌កម្រិត H និង មានកម្រិតថ្លាប្រភេទ VS1។ ត្បូងនេះដែរបំពាក់លើតួចិញ្ចៀនធ្វើពីប្លាទីនជាប់នឹងត្បូង ២ សងខាង ដែលមួយៗមានទម្ងន់ ២ ការ៉ាត់។ ចំពោះតម្លៃចិញ្ចៀននេះវិញអាចខ្ទង់ ១.២ លានដុល្លារ។

ដោយឡែក បើតាម Laura Taylor ដែលជាអ្នកជំនាញផ្នែកចិញ្ចៀនភ្ជាប់ពាក្យនៅ Lorel Diamonds បានថ្លែងប្រាប់សារព័ត៌មាន Pagesix ថា៖ «ត្បូងមួយគ្រាប់ដ៏ធំនៅកណ្ដាលចិញ្ចៀននោះអាចមានទម្ងន់ប្រមាណជា ១៥-២០ ការ៉ាត់ និង តម្លៃអាចជាង ២ លានដុល្លារ។ នេះគឺជាចិញ្ចៀនដ៏ទាក់ទាញបំផុតមួយដែលពួកយើងបានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលស័ក្តិសមបំផុតសម្រាប់គូស្នេហ៍ដ៏ល្បីឈ្មោះក្នុងវិស័យកីឡាបាល់ទាត់»

គួររំឭកថា កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo និង Georgina Rodriguez បានប្រកាសទំនាក់ទំនងស្នេហាជាផ្លូវការកាលពីដើមឆ្នាំ ២០១៧ កន្លងទៅ។ ក្នុងទំនាក់ទំនងស្នេហាដ៏ស្អិតល្មួតរយៈពេល ៨ ឆ្នាំមកនេះដែរ ពួកគេទទួលបានចំណងដៃកូនៗចំនួន ៥ នាក់ជាមួយគ្នា៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

គ្រប់គ្រងបុគ្គលិកដូចតាមស្រលាញ់សង្សារ បើយកបេះដូងបានហើយ បុគ្គលិកនឹងស្រលាញ់ស្មោះ ធ្វើការដល់ងា/ប់ចោល

ព័ត៌មានបន្ថែម

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

អ្នកគាំទ្ររំភើប! អ្នកស្និទ្ធស្នាល Taylor Swift ទម្លាយថា មង្គលការនាង និង គូដណ្ដឹងបានកំណត់ជាក់លាក់ហើយ សូម្បីតែទីតាំងក៏រើសរួចហើយដែរ

(វីដេអូ) អំណាចណាស់! ផន ស្រីពី យកឈុតយ៉ាងពិសេសបង្ហាញក្នុងវគ្គ Carnival Show កក្រើកឆាក Miss Cosmo 2025 យប់មិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ