ធ្មេចបើកៗ តែប៉ុន្មានខែ ទីបំផុត លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាបុត្រីក្នុងសែរាជវង្ស គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បានឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណី ដែលកម្មវិធីបានកំពុងប្រារព្ធនៅថ្ងៃនេះ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងព្រះបរមរាជវាំងចតុមុខមង្គល។


កម្មវិធីមង្គលនេះ ធ្វើឡើងតាមព្រះរាជបវេណីក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុមុខសិរីមង្គល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល។


គួរឱ្យដឹងដែរថា លោក អ៊ឹង ស៊ីវឈន់ បានភ្ជាប់ពាក្យជាមួយ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥ ក្រោយពេលមើលចិត្តថ្លើមគ្នាប្រមាណ ៦ ឆ្នាំ៕


