អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង! ស្អែកនេះ ស្លៀកក្បិន ក្រាលកន្ទេលមើលល្ខោនខ្មែរ ៣ ទម្រង់ បើបានណាត់ Crush ទៅជាមួយកាន់តែល្អ

Share This

ធ្មេចបើកៗ កម្មវិធីមហោស្រព «បុណ្យភូមិ» លើកទី ១២ បានមកដល់ហើយ ដោយឆ្នាំ ២០២៥ នេះ នឹងមានការរៀបចំចំនួន ២ លើក ដោយលើកទី ១ នៅថ្ងៃទី ៥ និង ទី ៦ ខែមេសា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និង នៅថ្ងៃទី ១១ និង ១២ ខែមេសា ឆ្នាំ ២០២៥ នៅវត្តស្វាយអណ្តែត។

យ៉ាងណាមិញ មហោស្រព «បុណ្យភូមិ» ឆ្នាំទី ១២ លើកទី ១ នឹងមកដល់ថ្ងៃស្អែកនេះហើយ ដោយក្នុងនោះ មហោស្រព «បុណ្យភូមិ» នឹងមានការបង្ហាញនូវផ្ទាំងទស្សនីភាព ល្ខោនខ្មែរចំនួន ៣ ទម្រង់ ដែលមកពី ៤ ក្រុមផ្សេងគ្នា ដោយក្នុងនោះរួមមាន «ល្ខោនពោលស្រីខេត្តកណ្តាល», «ល្ខោនខោលវត្តស្វាយអណ្តែត», «ល្ខោនយីកេកួយខេត្តកំពង់ធំ» និង «ល្ខោនយីកេ នីពេជខេត្តកំពង់ធំ» ជាសម្បត្តិបេតិកភណ្ឌអរូបី ដែលត្រូវការពារជាបន្ទាន់។ មិនត្រឹមតែប៉ុណ្ណោះ ល្ខោនខ្មែរចំនួន ៣ ទម្រង់ មកពី ៤ ក្រុមផ្សេងគ្នានេះ ក៏នឹងមានវត្តមានក្នុងថ្ងៃ ១១ និង ១២ ខែមេសា ឆ្នាំ ២០២៥ នៅវត្តស្វាយអណ្តែត ដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ នៅមហោស្រព «បុណ្យភូមិ» ទាំង ២ លើកនេះដែរ មហាជន អ្នកចូលរួមកម្សាន្ត នឹងទទួលបានអារម្មណ៍ដ៏ពិសេសមិនខុសពីឆ្នាំមុនៗនោះឡើយ ដោយអ្នកចូលរួមអាចស្លៀកក្បិន ក្រាលកន្ទេល មើលល្ខោនទាំងអស់គ្នា។ ក្នុងនោះ ការស្លៀកក្បិនចូលរួមទស្សនាល្ខោន មហាជន អ្នកចូលរួមអាចរៀបចំដោយខ្លួនឯង ឬអាចធ្វើការជួលក្បិនពីឡេឡេបុណ្យភូមិ (យុវជនស្ម័គ្រចិត្ត) នៅទីតាំងកម្មវិធីផ្ទាល់។

គួររំឭកថា មហោស្រពសិល្បៈ «បុណ្យភូមិ» បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និង ទទួលបានសន្ទុះនៃការគាំទ្រពីបណ្តាអ្នកស្រុកបុណ្យភូមិ ដែលមានវត្តមានចូលរួមជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមួយសមស្របទៅនឹងគោលបំណងរបស់កម្មវិធីបុណ្យភូមិ ដែលចង់ពាំនាំនូវបរិយាកាសអបអរសាទរទៅកាន់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមទម្រង់បែបបទរបស់អ្នកស្រុកអ្នកភូមិពីជំនាន់ដើមរបស់ខ្មែរ ក៏ដូចជាចូលរួមលើកស្ទួយ ផ្សព្វផ្សាយ អភិរក្សទម្រង់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ រួមជាមួយនឹងសិល្បៈបុរាណខ្មែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ