ឡូយខ្លាំង! កូនខ្មែរច្នៃម៉ូដខូឡិកហ្សិន ស្ទីល AI COUTURE បើកទំព័រ Fashion Show លើកដំបូង ផ្ទុះការចាប់អារម្មណ៍ដល់បរទេស

Share This

កន្លងទៅប៉ុន្មានថ្ងៃមុន កម្មវិធីបង្ហាញម៉ូដហ្វេហ្សិនមួយក្រោមប្រធានបទ AI COUTURE: THE FUTURE RUNWAY បានបង្ហាញសម្លៀកបំពាក់ដ៏ពិសេស ជាឈុតបែប COUTURE ក្នុងទំនោរអនាគតកាល ដែលបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំង ទាំងអ្នកក្នុងពិភពហ្វេហ្សិននៅកម្ពុជា និង​ ភ្ញៀវបរទេស។

ខូឡិកហ្សិនបានមកជាមួយឈុតបុរស និង នារី ដែលពីមួយឈុតទៅមួយឈុតពិតជាប្លែក មើលមកហ្វេហ្សិន និង ទាក់ទាញបំផុត។​ ​អ្នកច្នៃម៉ូដបានរចនាដោយផ្តោតប្រើពណ៌ស ខ្មៅ ប្រាក់ និង ខៀវ ហើយភាគច្រើនសាច់ក្រណាត់បែបស្បែកភ្លឺរលោង។​

ក្រឡេកមកម៉ូដសម្លៀកបំពាក់វិញ ទំនោរមានលក្ខណៈអនាគតកាល ជាហ្វេហ្សិនលំដាប់ខ្ពស់ បង្ហាញពីភាពខ្លាំង និង ភាពច្នៃប្រឌិតលើសពីធម្មតា។ អ្នកច្នៃម៉ូដពិតជាជំនាញក្នុងការលម្អិត រាប់តាំងពីការដេរ ការចាប់ម៉ូដ រហូតដល់បច្ចេកទេសដំឡើង សូម្បីតែឈុតប្រើក្រណាត់ប៉ោងបែបភួយ ក៏ដេរឡើងម៉ូដ ចេញរាងឥតខ្ចោះផងដែរ។​

តាមការបង្ហោះនៅលើហ្វេសប៊ុក ខូឡិកហ្សិននេះត្រូវបានច្នៃម៉ូដដោយ លោក សំរឹទ្ធ ពុទ្ធិសិដ្ឋ ដែលគេស្គាល់ថា ជាអ្នកច្នៃម៉ូដមានទេពកោសល្យខ្ពស់ ក្នុងការដំឡើងឈុតធំៗ និង ហ្វេហ្សិនខ្លាំង។ លោកក៏ត្រូវបានគេស្គាល់ថាជា ​កូន​ក្រុម​រាំ​ និង ​ជាអ្នក​ច្នៃ​ម៉ូដ​ផ្ទាល់​របស់ ​កញ្ញា​ សួស វីហ្សា។ សម្រាប់កម្មវិធីដើរបង្ហាញម៉ូដនេះ គឺជាឆាក Fashion Show លើកដំបូងរបស់លោក ដែលទើបបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៥ នៅឯទីតាំង The Elysée កោះពេជ្រ៕

អ្នកច្នៃម៉ូដ លោក សំរឹទ្ធ ពុទ្ធិសិដ្ឋ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

៥ ឈុតច្នៃពីហូលផាមួងខ្មែរ ដែលលោកជំទាវ យឹម ឆៃលីន បានគ្រងស្រស់ស្អាតគ្មានទាស់ ថ្លៃថ្នូរសមជាកុលស្ត្រីខ្មែរ

ខ្សែកម៉ាកដ៏ល្បី មានតែ ៣ លើលោក ក្នុងនោះស្ត្រីខ្មែរ លោកជំទាវ យឹម ឆៃលីន ជាម្ចាស់មួយ ស្រោបពេជ្រ ១៧៧១ គ្រាប់

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ស្វែងរកព័ត៌មាន​ ឬវីដេអូ