ឡុងចុង! អាជ្ញាធរថៃ ចុះបិទរោងចក្រផលិតក្លងថ្នាំហឺត ហង្សថៃ ២ ទីតាំង បើកគ្មានលិខិតអនុញ្ញាត និង រឹបអូសផលិតផលជាង ២ លានក្លង

Share This

ក្រោយពីមានការត្រួតពិនិត្យឃើញថាផលិតផលក្លងថ្នាំហឺតហង្សថៃ មានផ្ទុកមេរោគបាក់តេរី ពេលនេះខាងរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ បានបុកទៅរឹបអូសយកផលិតផលហង្សថៃចំនួនជាង ២ លានក្លង ពីរោងចក្រផ្ទាល់ ដែលតម្លៃសរុបជាង ១០០ លានបាត។

ក្នុងនោះ ចំណីអាហារ និងឱសថ សហការជាមួយនឹងនគរបាលការពារអ្នកប្រើប្រាស់ បានចុះទៅដល់ទីតាំងចំនួន ៤ របស់ក្រុមហ៊ុនហង្សថៃ ដែលជាកន្លែងផលិតផ្ទាល់ ហើយរកឃើញថាខាងក្រុមហ៊ុនបានលួចបើកកន្លែងផលិតផ្សេងថែមទៀត ក្រៅពីកន្លែងដែលធ្លាប់បានសុំអាជ្ញាប័ណ្ណ។ ជាលទ្ធផល ផលិតផលហង្សថៃប្រមាណជាង ២.៣៥ លានក្លង ដែលមានតម្លៃជាង ១០០ លានបាតត្រូវបានរឹបអូស ក្រោមការចោទប្រកាន់ពីបទ ការផលិតផលិតផលនៅក្នុងទីតាំងដែលគ្មានអាជ្ញាប័ណ្ណ ដែលត្រូវបានចាត់ទុកថាជារោងចក្រខុសច្បាប់។

យ៉ាងណាមិញ លោក Thiraphong ដែលជាម្ចាស់ក្រុមហ៊ុនបានឱ្យដឹងថាលោកមិនមានបំណងលាក់បាំងទេ តែដោយសារតែមានការកុម្ម៉ង់ទិញច្រើនពេក ទើបសម្រេចចិត្តបង្កើតកន្លែងផលិតថ្មីដោយមិនទាន់សុំការអនុញ្ញាត។ Thiraphong ក៏បានបង្ហាញការសោកស្តាយថា អាជីវកម្មរបស់ដែលខំសាងមករយៈពេល ២០ ឆ្នាំ ត្រូវបានបំផ្លាញត្រឹមតែ ២ ថ្ងៃ ហើយលោកប៉ាន់ស្មានថាពេលនេះអតិថិជនបានបាត់បង់អស់ជាង ៩០ ភាគរយទៅហើយ  ហើយលោកក៏បានសុំចិត្តមហាជនកុំឱ្យមានការជាន់ពន្លិច លោកនឹងព្យាយាមកែលម្អឱ្យប្រសើរឡើងវិញ៕

ប្រភព៖ Kapook 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ