ហ៊ានទិញប្រើអត់?​ ក្រុមហ៊ុនមួយកំពុងធ្វើកាបូបពីស្បែកដាយណូស័រពិត អាយុកាល ៦៦ លានឆ្នាំ ត្រៀមដាក់លក់ចុងឆ្នាំ ២០២៥ នេះ

Share This

ប្រហែល ៦៦ លានឆ្នាំមុន សត្វដាយណូស័រ Tyrannosaurus rex ឬហៅកាត់ថា T. rex បានកំពុងរស់នៅ និង​ បង្កភាពភ័យខ្លាចដល់ធម្មជាតិនៅជុំវិញខ្លួនវា។ បើទោះឥលូវ វាលែងមានជីវិតលើភពផែនដីតទៅទៀត តែគេបានកំពុងទាញយកវាមកវិញ ដោយផលិតជារបស់ប្រើប្រាស់ជាមួយ DNA ពិតប្រាកដ។

ជាការពិតណាស់ បច្ចុប្បន្ន អ្នកស្រាវជ្រាវ និង វិស្វករជីវសាស្រ្តបានកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតកាបូបប្រណីត ដែលមិនប៉ះពាល់ដល់ជីវិតសត្វ និង និរន្តរភាព ដោយប្រើស្បែក ដែលដាំដុះដោយមន្ទីរពិសោធន៍ ពីហ្វូស៊ីលសត្វដាយណូស័រ Tyrannosaurus rex ឬ T. rex។

ប្រតិបត្តិការនេះ ជាការសហការគ្នារវាងក្រុមហ៊ុនចំនួន ៣ គឺក្រុមហ៊ុនភ្នាក់ងារច្នៃប្រឌិត VML, ក្រុមហ៊ុនដឹកនាំផ្នែកវិស្វកម្មហ្សែន The Organoid Company និង ក្រុមហ៊ុនត្រួសត្រាយបច្ចេកវិទ្យាជីវសាស្រ្តប្រកបដោយនិរន្តរភាព Lab-​Grown Leather Ltd។ ពួកគេនឹងបង្ហាញពីរបៀប ដែលជីវវិទ្យាបុរាណអាចបង្កើតជាសម្ភារជំនាន់ក្រោយ ដែលនឹងមានឥទ្ធិពលលើអនាគតនៃផលិតផលប្រណីត។

ក្នុងដំណើរការបង្កើតជាស្បែក ខូឡាជិននៃហ្វូស៊ីលដាយណូស័រ T. rex ដែលដាំដុះក្នុងមន្ទីរពិសោធន៍ នឹងត្រូវបានប្រើជាប្លង់មេ ដើម្បីផលិតសម្ភារ ដែលមានរចនាសម្ព័ន្ធដូចគ្នាទៅនឹងស្បែកប្រភពដើម។ ដើម្បីបង្កើតស្បែកឡើងបាន គេត្រូវប្រើ DNA សំយោគ ដើម្បីវិស្វកម្មកោសិកា បន្ទាប់មកដាក់បញ្ចូលវាទៅក្នុងដំណើការស្ទ្រីមផលិតផល Elemental-X ដែលជាវិធីសាស្រ្តអនុញ្ញាតឱ្យកោសិកាបញ្ចូលគ្នានៅក្នុងរចនាសម្ព័ន្ធធម្មជាតិរបស់វា។

បើយោងតាមក្រុមហ៊ុន VML ស្បែកដាយណូស័រ T. rex ដែលដាំដុះដោយមន្ទីរពិសោធន៍នេះ វាលើសពីគំរូដើម ពោលវាផ្តល់នូវគុណភាពប្រើប្រាស់ពីធម្មជាតិបានរយៈពេលយូរ អាចជួសជុលបាន និង​ មានផាសុកភាព។

ស្បែកដាយណូស័រ T. rex​ វានឹងមិនត្រឹមតែមានទីផ្សារសម្រាប់ឧស្សាហកម្មហ្វេហ្សិនដូចជា ធ្វើជាសម្លៀកបំពាក់ កាបូប និង របស់ប្រើប្រាស់ផ្សេងៗប៉ុណ្ណោះទេ តែថែមទាំងមានឥទ្ធិពលនៅក្នុងវិស័យរថយន្តផងដែរ។

ការអនុវត្តផលិតស្បែកដាយណូស័រដំបូងបំផុតនេះ គេបានផ្តោតគោលដៅចម្បងសម្រាប់ផលិតទំនិញប្រណីតបែបពាណិជ្ជកម្ម ហើយរំពឹងថានឹងចេញផ្លូវការនៅចុងឆ្នាំ ២០២៥ នេះ៕ ​

ប្រភព៖ NYP

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

៥ ឈុតច្នៃពីហូលផាមួងខ្មែរ ដែលលោកជំទាវ យឹម ឆៃលីន បានគ្រងស្រស់ស្អាតគ្មានទាស់ ថ្លៃថ្នូរសមជាកុលស្ត្រីខ្មែរ

ខ្សែកម៉ាកដ៏ល្បី មានតែ ៣ លើលោក ក្នុងនោះស្ត្រីខ្មែរ លោកជំទាវ យឹម ឆៃលីន ជាម្ចាស់មួយ ស្រោបពេជ្រ ១៧៧១ គ្រាប់

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ស្វែងរកព័ត៌មាន​ ឬវីដេអូ