ស្រីៗអាយុ ២៥ ឆ្នាំឡើង បើអត់ចង់ចូលបញ្ជីក្រមុំចាស់ គួរកាត់ចរិតទាំងនេះចោល ប្រយ័ត្នអត់ស្គាល់ជាតិមានឡៅកុងនឹងគេ

Share This

ជាមនុស្សស្រី នៅពេលចូលដល់វ័យ ២៥ ឆ្នាំឡើង ភាគច្រើនកំពុងមានគូស្រករ ឬកសាងគ្រួសារ។ តែយ៉ាងណាមិញ ស្ត្រីវ័យនេះមួយចំនួន ក៏កំពុងនៅទំនេរ ដោយហេតុពួកគេមានអត្តចរិត ដែលបុរសមិនចង់ក្បែរ។ ដូច្នេះ បើមិនចង់មានឈ្មោះជាក្រមុំចាស់ គួរកាត់ចោលអត្តចរិត ៦ នេះចេញ។

១. រំពឹងហួសប្រមាណ

ការរំពឹងខ្ពស់ចង់បានដៃគូទៅលើរូបសម្រស់ ទ្រព្យសម្បត្តិ ឬបុគ្គលិកលក្ខណៈល្អគ្រប់ដល់ អាចធ្វើឱ្យពិបាកក្នុងការជួបនរណាម្នាក់ដែលត្រូវចិត្ត។ ចងចាំថា គ្មាននរណាម្នាក់ ដែលល្អឥតខ្ចោះនោះទេ គួរផ្តោតទៅលើស្នូលតម្លៃរបស់មនុស្ស ដូចជា មានទឹកចិត្ត ចេះគោរព ឱ្យតម្លៃ និង ចែករំលែកគោលដៅជាមួយគ្នា។

២. ខ្វះទំនុកចិត្ត

ខ្សោយទំនុកចិត្តលើខ្លួនឯង ឬគ្មានភាពជឿជាក់លើខ្លួនឯង អាចធ្វើឱ្យពិបាកក្នុងការទាក់ទាញដៃគូ ឬរក្សាទំនាក់ទំនងល្អ។ គួរដឹងថា ទំនុកចិត្តគឺជាថាមពលមួយ ដែលធ្វើឱ្យអ្នកមើលមកទាក់ទាញ បង្កើតទំនាក់ទំនងមានប្រសិទ្ធភាព និង កសាងការគោរពគ្នាទៅវិញទៅមក។ ដើម្បីបង្កើនទំនុកចិត្ត ត្រូវអនុវត្តការស្រលាញ់ខ្លួនឯង ទទួលយកអ្វីដែលជាខ្លួនឯង គួបផ្សំនឹងធ្វើអ្វីតាមចំណូលចិត្ត កំណត់គោលដៅផ្ទាល់ខ្លួន និង នៅជិតមនុស្សដែលគាំទ្រអ្នក។​

៣. ពឹងផ្អែកលើដៃគូទាំងស្រុង

មនុស្សស្រីដែលពឹងផ្អែកដៃគូទាំងស្រុង មិនថា អារម្មណ៍ ហិរញ្ញវត្ថុ ឬការបង្កើតការសម្រេចចិត្ត អាចបង្កើតជាទំនាក់ទំនងគ្មានតុល្យភាព។ ពឹងផ្អែកម្តងជាពីរដងមិនជាថ្វី តែបើច្រើនដងដដែលៗ វានឹងធ្វើឱ្យបុរសដៃគូធុញថប់ និង មានអារម្មណ៍លើសលប់។

៤. ពូកែរិះគន់

ចូលចិត្តរិះគន់ដៃគូ ថាដៃគូមិនស្មើខ្លួន ឬមិនល្អឥតខ្ចោះ អាចធ្វើឱ្យបុរសមានអារម្មណ៍ថាខ្លួនអស់តម្លៃ ហើយវានឹងបំពុលទំនាក់ទំនង។ ជាការពិតដៃគូនឹងមិនចង់នៅជិតនរណា ដែលគិតថាគេមិនល្អគ្រប់គ្រាន់នោះទេ។

៥. ចរិតហាយសូរ

នៅពេលបង្ហាញចង់បានអ្វីដែលលំដាប់ខ្ពស់ដូចជា សម្ភារនិយម រស់នៅបែបប្រណីត លំដាប់ខ្ពស់ ឬចាយលុយដើម្បីភាពអស្ចារ្យ បុរសនឹងមានអារម្មណ៍ថា មនុស្សស្រីឱ្យតម្លៃតែលើអ្វីអស់ទាំងនោះ ជាជាងឱ្យតម្លៃរូបគេ។

៦. គិតតែពីអារម្មណ៍ខ្លួនឯង

បើចូលចិត្តជះអារម្មណ៍លើដៃគូ គិតតែពីអារម្មណ៍ខ្លួនឯង វានឹងធ្វើឱ្យទំនាក់ទំនងគ្មានភាពស្និទ្ធស្នាល និង ឆ្ងាយ។ បើចង់រក្សាបានគង់វង្ស គួរបើកចិត្ត ចែករំលែកការគិត និង អារម្មណ៍គ្នាទៅវិញទៅមក៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

សល់ ២ ខែទៀតដាច់ឆ្នាំ ២០២៥ ហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែតោកយ៉ាកទៀតហើយ

បុគ្គលិកក្នុងអូហ្វីស​ រហ័សនាមខ្យល់ព្យុះ ចូលចិត្តណាស់ប៉ែងជើងគេឯង បើកំពុងជួប ប្រញាប់ប្រើវិធីនេះតទល់ភ្លាម!

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយគេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញ គេចាំតែច្រណែន ជាន់ពន្លិច

វិលមុខជាងដំណាក់ក្រោយទៀត! ធ្វើមេគេបើមិនចោលចរិតឆេវឆាវចេញ នឹងជួបបញ្ហាធំ ៤ នេះ ធ្វើការមិនចុះជាមួយថ្នាក់ក្រោមទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ