ស្រីៗនៅបរទេស កំពុងផ្អើលនាំគ្នាយករដូ-វប្រចាំខែលាបមុខ ជាម៉ាសជួយឱ្យស្បែកភ្លឺរលោង មិនបាច់អស់លុយទៅគ្លីនិកថែសម្ផស្ស

Share This

កាន់តែប្លែកទៀត! ថ្មីៗនេះ ស្ត្រីនៅបរទេសកំពុងផ្អើលនាំគ្នាយកឈាមរដូវមកធ្វើម៉ាសថែស្បែក ជាពិសេស ស្បែកមុខ ដើម្បីឱ្យស្បែកភ្លឺរលោង ក្មេងជាងវ័យ។ ជាក់ស្តែង តាមរយៈវីដេអូ Podcast របស់ស្ត្រី Influencers ៣ នាក់ ដែលជាអ្នកបង្កើតកម្មវិធី Mamamia ពួកគេបានលើកឡើងអំពី ការទទួលបានស្បែកស្អាត ដោយស្រ្តីគ្រាន់តែប្រើឈាមរដូវខ្លួនឯង លាបលើស្បែកមុខ ហើយទុកតែ ៣-៤ នាទី រួចលាងទឹកចេញជាការស្រេច។

ស្ត្រីជនជាតិអូស្ត្រាលីទាំង ៣ បានលើកឡើង ដោយផ្អែកតាមអត្ថបទកំពុងផ្ទុះមួយ ដែលចេញផ្សាយដោយគេហទំព័រ The Conversation។ នៅក្នុងអត្ថបទ គេបានចង្អុលបង្ហាញថា ការយកឈាមរដូវស្ត្រីមកធ្វើម៉ាសថែស្បែក វាអាចធ្វើឱ្យកោសិកាស្បែករស់ឡើងវិញ និង បន្ថែមឱ្យស្បែកមានសភាពភ្លឺរលោង ដោយសារឈាមរដូវផ្ទុកទៅដោយ កោសិកា stem cells, cytokines និង ប្រូតេអ៊ីន ជាច្រើន។

ដោយឡែក បើតាមការសិក្សាមួយ ដែលចេញផ្សាយដោយសហព័ន្ធសមាគមអាមេរិកសម្រាប់ជីវវិទ្យាពិសោធន៍ (Federation of American Societies for Experimental) គេបានរកឃើញថា ប្លាស្មា (Plasma) ដែលមានប្រភពមកពីសារធាតុរាវនៃឈាមរដូវ ពិតជាអាចជួយសម្រួលដល់ការជួសជុលជាលិកា និង ព្យាបាលរបួស។

លទ្ធផលនៃការពិសោធន៍ខាងលើ របួសដែលត្រូវបានព្យាបាលដោយប្លាស្មាឈាមរដូវ បានបង្ហាញពីការព្យាបាលបាន ១០០ % ក្នុងរយៈពេល ២៤ ម៉ោង ដែលខុសពីប្លាស្មាឈាមធម្មតា ព្យាបាលបានតែ ៤០ % ប៉ុណ្ណោះ។ អ្នកស្រាវជ្រាវជឿជាក់ថា បាតុភូតបែបនេះ វាត្រូវបានភ្ជាប់ទៅនឹងការបង្កើតឡើងវិញនៃប្រូតេអ៊ីន និង ម៉ូលេគុលជីវសកម្មនៅក្នុងសារធាតុរាវនៃឈាមរដូវ ដែលជំរុញឱ្យស្បូនធ្វើវាឡើងវិញជារៀងរាល់ខែ។

Stem cells ពីឈាមរដូវ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវជាច្រើន ហើយត្រូវបានបង្ហាញថា វាអាចបង្កើតការព្យាបាលស្បែកផ្សេងៗទៀតដូចជា៖ ជំរុញការផលិតខូឡាជិន, កាត់បន្ថយស្នាមជ្រីវជ្រួញ និង ជំរុញការជួសជុលកោសិកាដើម្បីលូតលាស់ផងដែរ។

ផ្ទុយគ្នានេះ បើប្រៀបធៀប Stem cells ពីឈាមរដូវ និង Stem cells យកពីឈាមធម្មតា អ្នកជំនាញមួយចំនួន មិនយល់ស្របចំពោះការប្រើ Stem cells ពីឈាមរដូវឡើយ ដោយហេតុ វាអាចផ្ទុកទៅដោយបាក់តេរី និង មេរោគផ្សិត រួមទាំងបាក់តេរី Staphylococcus aureus ដែលបង្កឱ្យឡើងបូស។ លើសពីនេះ វាអាចផ្ទុកមេរោគបង្កលើផ្លូវភេទ និង កាមរោគផ្សេងៗ។ ចុះសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ? គួរសាកល្បងម្តងនឹងគេ ឬមួយក៏មិនបាច់ល្អជាង?៕

ប្រភព៖ NYP

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ