ដល់ខែកក្ដិកធ្លាក់ខ្យល់ តែកុំសម្រេចចិត្តការឆៅៗពេក បើនៅជំពាក់រឿង ៥ យ៉ាងនេះ ប្រយ័ត្នការរួចទឹកភ្នែក

Share This

ជាទូទៅ នៅក្នុងជីវិតចំណងអាពាហ៍ពិពាហ៍ គ្មានអ្នកណាចង់ធ្វើវាជាលើកទីពីរនោះឡើយក្នុងជីវិត ដោយសុំត្រឹមមានតែម្ដង និងអាចរស់នៅជាមួយគ្នា មើលថែគ្នាដល់ចាស់កោងខ្នងជាមួយដៃគូ មានកូនមានចៅចម្រុងចម្រើនប្រកបទៅដោយសុភមង្គល។

ដូច្នេះ មុននឹងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ អ្នកគួរស្វែងយល់ពីសញ្ញាទាំង ៥ នេះ បើសិនជាអ្នកកំពុងជួបប្រទះគួរផ្អាកការសម្រេចចិត្តរៀបការសិន ដែលសញ្ញាទាំងនោះមានដូចជា ៖

១. រៀបការតាមការរៀបចំរបស់ឪពុកម្តាយ

តាំងពីបុរាណកាល ការរៀបការជាមួយកូនៗ គឺជាឱកាសសម្រាប់ឪពុកម្តាយបង្កើតសម្ព័ន្ធភាពជាមួយគ្រួសារដែលមានអំណាចនយោបាយ ឬសេដ្ឋកិច្ច។ នៅពេលដែលអ្នកជ្រើសរើសរៀបការជាមួយបុរសដែលអ្នកមិនបានស្រឡាញ់ អ្នកនឹងត្រូវរស់នៅពេញមួយជីវិតរបស់អ្នក ជាមួយប្តីដែលអ្នកមិនស្រឡាញ់ ទោះបីជាគាត់ “ល្អឥតខ្ចោះ” នៅក្នុងក្រសែភ្នែកឪពុកម្តាយរបស់អ្នកក៏ដោយ។ នៅពេលដែលសេចក្ដីស្នេហា មិនមាននៅក្នុងចំណងអាពាហ៍ពិពាហ៍ នោះគេមិនហៅថាសុភមង្គលឡើយ។

២. រៀបការដោយសារសម្ពាធពីមិត្តភក្តិ

នៅពេលដែលមិត្តភក្តិអ្នកបានរៀបការអស់ មានស្វាមីជោគជ័យ និងកូនៗគួរឱ្យស្រឡាញ់ គួបផ្សំនឹងពួក​គេ​ដាស់​តឿន​អ្នក​ថា «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​រៀប​ការ? ទាំងអស់នេះអាចបង្កើតសម្ពាធផ្លូវចិត្តដល់អ្នកបាន អាចធ្វើឱ្យអ្នកប្រញាប់ប្រញាល់រៀបការជាមួយដៃគូរដែលជាប្រភេទបុរសដែលអ្នកពុំសូវត្រូវការ ដែលការប្រញាប់រៀប​ការ ក្នុងស្ថានភាពបែបនេះ ក៏អាចនាំហានិភ័យទៅរកការប្រញាប់លែងលះផងដែរ។

៣. សម្រេចចិត្តរៀបការដោយចិត្តឈឺចាប់

ក្នុង​ករណី​ជា​ច្រើន ​បន្ទាប់​ពី​ចំណង​ស្នេហ៍​បែកបាក់​គ្នា ឬ​សូម្បី​តែ​ការ​ភ្ជាប់​ពាក្យ​ដែល​បែកបាក់ មនុស្ស​តែង​មាន​អារម្មណ៍​ឈឺចាប់។ ដូច្នេះហើយមនុស្សប្រភេទនេះ ពេល​ជួប​អ្នក​ដែល​យល់ព្រម​រៀបការ​ជាមួយ​គេ គេតែងចង់​រៀបការ​ភ្លាម​ៗ ដើម្បី​ឱ្យ​ពិភពលោក​ដឹង​ថា​គេ​មិន​នៅ​លីវ​ទៀតនោះឡើយ។ អាពាហ៍ពិពាហ៍​ក្នុង​ស្ថានភាព​នេះ ​អាច​ជួយ​អ្នកឱ្យ​មាន​គ្រួសារបាន ប៉ុន្តែពុំអាចធានារបានថាអ្នកមាន​សុភមង្គលជាមួយវានោះឡើយ។

៤. រៀបការដោយសារតែការគោរព និង អាណិត

ប្រហែល​ជា​រឿង​ចម្លែក​បំផុត​ ដែល​មនុស្ស​ខ្លះ​រៀប​ការ​ដោយ​សារ​ពួក​គេស្រឡាញ់​នរណា​ម្នាក់ ហើយ​ចាត់​ទុក​ការ​រៀប​ការ​ជា​ការ​សប្បុរស។ គេ​អាណិត​បុរស​នោះ ហើយ​រៀបការ​ជាមួយ​គាត់​ដើម្បី​សម្រាល​ទុក្ខ ប៉ុន្តែ​បើ​អ្នក​រៀបការ​ជាមួយ​អ្នក​ណា​ដោយ​ចិត្ត​អាណិត និង​មិន​ស្រលាញ់ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ល្អ មិន​មែន​ជា​មនុស្ស​មាន​សុភមង្គល​ឡើយ។ មួយទៀតសោតគាត់អាចនឹងដឹងគុណអ្នក ប៉ុន្តែគាត់ប្រហែលជាមិនស្រលាញ់អ្នកទេ។ ដូច្នេះ មុន​នឹង​រៀបការ​ជាមួយ​អ្នក​ណា​ម្នាក់ អ្នក​ត្រូវ​គិត​ពី​ខ្លួន​ឯង​ជា​មុន​សិន តើ​អាពាហ៍ពិពាហ៍​នេះ​នឹង​នាំ​ឱ្យ​អ្នក​មាន​សុភមង្គល​ទេ? បើមិនដូច្នេះទេ វានឹងក្លាយជាបន្ទុកមួយដែលអ្នកនឹងត្រូវទទួលពេញមួយជីវិតរបស់អ្នក។

៥. រៀបការដោយជឿលើការទស្សន៍ទាយ

ការព្រមានចុងក្រោយ គឺអ្នកមិនគួរស្វែងរកសុភមង្គលក្នុងជីវិតរបស់អ្នកតាមការទស្សន៍ទាយរបស់គ្រូទាយឡើយ។ ជាទូទៅពួកគេតែងតែនិយាយថា ប្រសិនបើអ្នករៀបការជាមួយមនុស្សក្នុងវ័យនេះ អ្នកនឹង “ដេកស៊ី” ជាដើម ផ្ទុយ​ទៅ​វិញ បើ​អ្នក​រៀបការ​ជាមួយ​មនុស្ស​វ័យមួយទៀត អាជីវកម្ម​នឹង​បរាជ័យ ហើយ​អ្នក​នឹង​ស្លាប់​ទាំង​ក្មេង។ ជាក់ស្ដែងការព្យាករណ៍ទាំងអស់នេះមិនមានមូលដ្ឋានវិទ្យាសាស្រ្តទេ ខណៈករណីដ៏កម្រដែលពួកគេទាយហើយត្រឹមត្រូវគឺគ្រាន់តែជាសំណាងប៉ុណ្ណោះ។ ដូច្នេះកុំយកជីវិតអាពាហ៍ពិពាហ៍របស់អ្នក ទៅដាក់លើបាតដៃរបស់គ្រូទាយឱ្យសោះ៕

ប្រភព ៖ Phunutoday

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

គ្រូចិនសែ ម៉ុង ៖ រឿង ៣ យ៉ាងគួរប្រយ័ត្នពីពេលនេះដល់ដើមខែកុម្ភៈ ពិសេសអ្នកកើតឆ្នាំ ១៩៩៤, ១៩៩៨, ២០០៤ អាចមានគ្រោះខ្លាំង

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

ព័ត៌មានបន្ថែម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ចង់ថាអីថាទៅ! អ្នកអាយុ ៣០+ អាចនឹងមិនស្រស់បំព្រងដោយការមានស្នេហា តែស្រស់បំព្រងដោយការមានលុយចាយពេញដៃ

ដាក់ពាក្យលឿនៗ! ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាច្រើនរូបលើជំនាញ ៦ មុខនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ