កាលពីព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ធ យ៉ាងខ្លាំង ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់ គឺអ្នកម្ដាយបង្កើតរបស់លោកបានទទួលមរណភាព។
ក្នុងនោះ ក្រោយទទួលបានដំណឹងខាងលើនេះហើយ អ្នកគាំទ្រ និង មិត្តទាំងក្នុងក្រៅសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខដល់លោក ឆាយ វីរៈយុទ្ធ ដែលបាត់បង់ម្តាយជាទីស្រឡាញ់ និង បានចូលរួមពិធីបុណ្យសពជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាមិញ ស្របពេលកំពុងរៀបចំពិធីបុណ្យសពអ្នកម្តាយជាទីស្រឡាញ់តាមប្រពៃណីបានត្រឹមមួយថ្ងៃ លោក ឆាយ វីរៈយុទ្ធ បានបង្ហោះសារយ៉ាងក្តុកក្តួលបង្ហាញពីអារម្មណ៍បាត់បង់អ្នកមានគុណ ទាំងដែលលោកពុំទាន់សងគុណអស់នូវឡើយ។
ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ បានរៀបរាប់ថា៖ «មួយជីវិតរបស់កូន សងគុណអ្នកម៉ែមិនអស់ទេ។ ជាតិក្រោយកូនផ្សងកើតជាកូនម៉ែគ្រប់ៗជាតិណាម៉ែណា»៕