កំពុងមានសក្ដានុពល តែគួរឱ្យស្ដាយតារា ១០ រូបនេះ បានចាកលោកទាំងវ័យក្មេងក្នុងហេតុការណ៍រ/ន្ធ-ត់ៗមួយប៉ប្រិចភ្នែក

Share This

មិនថារយៈពេលកន្លងទៅយូរប៉ុនណា ដំណឹងនៃការបាត់បង់ជីវិតគឺជាដំណឹងដ៏ក្រៀមក្រំ និង សោកស្តាយបំផុតនៃការចងចាំ ជាពិសេសគឺធនធានសិល្បករ សិល្បការិនីល្បីៗ ដែលបានលាចាកលោកទៅទាំងវ័យក្មេង។ ទោះបីជារូបកាយបានឃ្លាតចាកចេញពីពិភពលោកនេះទៅក៏ពិតមែន តែស្នាដៃ និង ការចងចាំរបស់ពួកគេ ហាក់នៅដិតជាប់ក្នុងអារម្មណ៍អ្នកគាំទ្រ ឱ្យនឹករឭក និង ស្តាយស្រណោះមិនអស់អាល័យឡើយ។ ខាងក្រោមនេះគឺជាតារាប្រុសស្រីល្បីឈ្មោះ ដែលទទួលមរណភាពទាំងវ័យក្មេងក្នុងហេតុការណ៍រន្ធត់ៗផ្សេងៗគ្នា មានដូចជា ៖

១. តារាចម្រៀងរ៉េប RuthKo

នៅដើមឆ្នាំ ២០២៥ បានធ្វើឱ្យអ្នកគាំទ្រវិស័យចម្រៀងរ៉េបមានក្តីតក់ស្លុតយ៉ាងខ្លាំង ក្រោយលោក RuthKo តារាចម្រៀងរ៉េបល្បីឈ្មោះបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នៅយប់រំលងអធ្រាតថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥។

២. តារាចម្រៀង វណ្ណ មករា

លោក វណ្ណ មករា បានទទួលមរណភាព កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ ៤។

៣. តារាចម្រៀង និង សម្ដែង រាជ បុរី

តារាសម្ដែងរូបនេះ បានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចណ៍ បន្ទាប់ពីរូបលោកត្រឡប់មកពីការដើរកម្សាន្តនៅប្រទេសថៃ ជាមួយមិត្តភក្ដិ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៦។

៤. តារាចម្រៀង សាន ស្រីឡៃ

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ដោយសារការបាញ់សម្លាប់របស់ស្វាមីនាងផ្ទាល់តែម្ដង បន្ទាប់មកស្វាមីរបស់តារាចម្រៀងរូបនេះ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកនូវកូនប្រុសកំព្រា ២ នាក់។

៥. តារាចម្រៀង តាក់ ចន្នី

ជាតារាចម្រៀងរ៉ុកឃែនរ៉ូលខ្មែរ និង បានសាងប្រជាប្រិយភាពលេចធ្លោ នៅលើឆាកអន្តរជាតិផងដែរ ។ ជាអកុសលកំពុងតែមានឈ្មោះល្បី ស្រាប់តែតារាស្រីរូបនេះ បានជួបគ្រោះថ្នាក់ចរាចណ៍បណ្ដាលឱ្យនាងបាត់បង់ជីវិតតែម្ដង នៅយប់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

៦. តារាចម្រៀង ខេមរៈ ស្រីពៅ

ជាតារាចម្រៀងល្បីល្បាញ ហើយក៏ត្រូវជាប្អូនស្រីសំណព្វចិត្តរបស់តារាចម្រៀងជួរមុខលោក ខេមរៈ សិរីមន្ដ ក្រោយពីមានជំងឺក្រលៀន និង សួតរួចមក ម្ចាស់បទ «ក្រមុំស្រុកស្រែ» រូបនេះ បានចាកចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសឥណ្ឌា តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក នាងក៏បានទទួលមរណភាពទាំងវ័យក្មេង នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩។

៧. តារាចម្រៀង ហ៊ាង វេងហេង

តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនូវដំណឹងរមណភាពរបស់លោក កាលពីយប់ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២០ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្តុបទួលទំពូង ក្បែរហាងទន្លេបាសាក់ ផ្លូវម៉ៅសេទុង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

៨. តារាចម្រៀង នាង ប្រាក់សុគន្ធ

អតីតបេក្ខភាព Cambodian Idol រដូវកាលទី ២ រូបនេះ បានទទួលទទួលមរណភាពនៅយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣ ទៀបភ្លឺ ដោយសារឡានបុកពីក្រោយ ពេលចេញពីច្រៀងនៅរាជធានីភ្នំពេញ។

៩. តារាចម្រៀង ពេជ្រ រដ្ឋា

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ពេជ្រ រដ្ឋា បានទទួលមរណភាពកាលពីយប់អធ្រាត្រក្រោយបញ្ចប់ថ្ងៃចុងក្រោយពិធីបុណ្យអុំទូក ឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយគ្រោះថ្នាក់ចរាចរណ៍។

១០. តារាចម្រៀង ថុល ស៊ីណា

លោក ថុល លីណា អតីតបេក្ខជន Cambodian Idol រដូវកាលទី ២ និង X Factor Cambodia បានទទួលមរណភាពដោយបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ