ស្រណោះណាស់! ក្រោយស្វាមីលាចាកលោក កីឡាការិនី អេ យ៉ានុត ពោលពាក្យដើម្បីកូនប្រុស ស្ដាប់ហើយរំជួលចិត្ត

Share This

កាលពីយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ គ្រួសារលោកគ្រូប្រដាល់ អេ ភូថង និង កីឡាការិនីប្រដាលគុនខ្មែរ អេ យ៉ានុត មានទុក្ខធំយ៉ាងខ្លាំង ដោយលោក លៀង ប៉ហេង ស្វាមី អេ យ៉ានុត បានទទួលមរណភាពដោយជំងឺមហារីកពោះវៀន។

ក្នុងនោះ ដំណឹងខាងលើបានធ្វើឱ្យមហាជនចូលរួមរំលែកទុក្ខ និង ស្រណោះដល់កីឡាការិនីប្រដាលគុនខ្មែរ អេ យ៉ានុត យ៉ាងខ្លាំង ដោយខំប្រឹងតស៊ូ មើលថែ ព្យាបាលស្វាមីទាំងក្នុង និង ក្រៅប្រទេស តែមច្ចុរាជមិនប្រណីនៅតាមពង្រាត់អ្នកទាំង ២ ចាកឆ្ងាយគ្នាគ្មានអាល័យ។

ដោយឡែកនៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ នេះដែរ ពិធីបញ្ចុះសពលោក លៀង ប៉ហេង ស្វាមីកីឡាការិនីប្រដាលគុនខ្មែរ អេ យ៉ានុត បាន និង កំពុងរៀបចំទៅតាមប្រពៃណីដែរ។

ម្យ៉ាងវិញទៀត ស្របពេលពិធីបុណ្យសពកំពុងរៀបចំ មហាជនស្រណោះយ៉ាងខ្លាំង ក្រោយកីឡាការិនីប្រដាលគុនខ្មែរ អេ យ៉ានុត បានបង្ហោះសារយ៉ាងអាល័យក្នុងនាមជាស្ត្រីមេម៉ាយត្រូវមើលថែកូនប្រុសតែម្នាក់ឯងចាប់ពីពេលនេះទៅថា៖ «ម៉ាក់នឹងតស៊ូ ដើម្បីកូនប្រុសរបស់ម៉ាក់»។

គួររំឭកថា កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត និង ស្វាមី គឺលោក លៀង ប៉ហេង ជាមន្ត្រីនគរបាល បានភ្ជាប់ពាក្យនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ និង រួមរស់ជាមួយគ្នាទទួលបានចំណងដៃរកូនប្រុសមួយ រហូតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ក្រោយកីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត បញ្ចប់បេសកម្មនមួយចំនួនក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ