ស្មោះស្ម័គ្រមិនប្រែ! Lee Lung Kei តារាជើងចាស់ TVB វ័យ ៧៤ ឆ្នាំ ទៅសុំមិត្តស្រីវ័យ ៣៧ ឆ្នាំរៀបការដល់ក្នុងគុក

Share This

កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ខណៈកំពុងថតកម្មវិធីមួយរបស់ទូរទស្សន៍ TVB តារាសម្ដែងប្រុសជើងចាស់វ័យ ៧៤ ឆ្នាំ Lee Lung Kei បាននិយាយទម្លាយពាក់ព័ន្ធនឹងជីវិតស្នេហារបស់លោកស្របពេលមិត្តស្រីវ័យ ៣៧ ឆ្នាំ Chris Wang Qing Xia កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគាររយៈពេល ១ ឆ្នាំមកនេះ។

លោក Lee Lung Kei បានឱ្យដឹងថា លោកតែងតែទៅសួរសុខទុក្ខមិត្តស្រីជានិច្ចដោយក្នុងមួយខែលោកទៅ ២ ដង ដោយម្ដងៗជួបគ្នាបាន ៣០ នាទី។ ជាមួយគ្នានេះដែរ លោកបានទម្លាយរឿងដ៏រីករាយមួយដែរថា អំឡុងពេលទៅជួបមិត្តស្រីក្នុងពន្ធនាគារថ្មីៗនេះ លោកបានសម្រេចសុំនាងរៀបការហើយនាងក៏បានយល់ព្រមវិញដែរ។ លោកបាននិយាយថា៖ «កាលមុន អូនថាពិចារណារឿងរៀបការជាមួយបង ហើយឥលូវអូននៅពិចារណាទៀតអត់? រៀបការជាមួយបងមកណា? Chris Wang Qing Xia ក៏បានតបវិញថា៖ «ខ្ញុំលែងពិចារណាទៀតហើយ ខ្ញុំយល់ព្រមរៀបការនឹងបង»

ចាប់តាំងពីទាក់ទងគ្នារហូតមកទល់ពេលនេះ តារាសម្ដែង Lee Lung Kei តែងតែត្រូវមហាជនរិះគន់ចំពោះទំនាក់ទំនងស្នេហាខុសវ័យរបស់លោក ប៉ុន្តែលោកបាននិយាយថាលោកមិនដែលខ្វល់ខ្វាយពីមតិទាំងនោះឡើយ ព្រោះលោកជាមួយមិត្តស្រីស្រឡាញ់គ្នាខ្លាំង។ ជាក់ស្ដែង អំឡុងពេលនាងជាប់ឃុំឃាំងនេះ អ្នកទាំងពីរតែងសរសេរសំបុត្រឱ្យគ្នាជាញឹកញាប់ សរុបមកដល់ពេលនេះលោកសរសេរបាន ៤១០ សំបុត្រហើយ។

ពេលខ្លះ លោកយំពេលអានសំបុត្ររបស់គូស្នេហ៍ ដែលរៀបរាប់ពីជីវិតអ្នកទាំងពីរដែលប្រឹងតស៊ូជម្នះគ្រប់បែបយ៉ាង។ ដោយឡែកចំពោះសំបុត្រដែលលោកផ្ញើទៅឱ្យសង្សារវិញនោះ លោកតែងតែសរសេរប្រាប់នាងថាលោកធ្វើអ្វីខ្លះនៅពេលថ្ងៃ លោកទៅណាខ្លះ ជួបនរណាខ្លះ ដើម្បីធានាកុំឱ្យសង្សារគិតច្រើន។ លោកភ័យខ្លាចនាងបានបញ្ហាផ្លូវចិត្តដោយពាក្យចចាមអារ៉ាមលេចឮថាលោកបោះបង់នាងចោល។

គួររំឭកថា Chris Wang Qing Xia ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ដោយសារនាងបានក្លែងបន្លំសញ្ញាបត្រមហាវិទ្យាល័យពីសាលាអាមេរិកពេលដាក់មកចូលរស់នៅក្នុងហុងកុង។ ក្នុងអំឡុងពេលកាត់ក្ដីកាលពីខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ នាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៥ ខែលើបទឧក្រិដ្ឋចំនួន ៧ រួមមានការប្រើប្រាស់ឯកសារក្លែងក្លាយ ផ្ដល់ព័ត៌មានក្លែងក្លាយដើម្បីដាក់ពាក្យចូលមកហុងកុង រួមទាំងការស្នាក់នៅលើសថ្ងៃកំណត់៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ