មហាជននិយមតាមដានពីព័ត៌មានសិល្បៈ ច្បាស់ជាធ្លាប់បានឮព័ត៌មានចរចាមអារ៉ាមមួយពាក់ព័ន្ធនឹងតារាចម្រៀងស្រី មាស នីតា និង នាយចឺម ថាមានទំនាក់ទំនងលើសពីមិត្តនឹងគ្នា តែយ៉ាងណាមិនបានប៉ុន្មាន ពាក្យចរចាមអារ៉ាមនោះក៏បានស្ងប់ស្ងាត់ទៅវិញ។

ងាកមកកាន់តារាចម្រៀងស្រី មាស នីតា ឯណោះវិញ ក្រោយពីដំណឹងចចាមអារ៉ាមខាងលើបានស្ងប់ស្ងាត់ ស្រីស្អាតរូបនេះ ក៏មិនដែលបង្ហើបពីរឿងរ៉ាវបេះដូងនោះឡើយ ដោយកញ្ញា មាស នីតា មមាញឹកខ្លាំងក្នុងការងារទាំងផ្នែកចម្រៀង និង ជាអ្នកផ្សព្វផ្សាយផលិតផលជាច្រើនផងដែរ។

ដោយឡែក ក្រោយមិនសូវបើកចំហរឿងរ៉ាវបេះដូងមួយរយៈធំ ស្រាប់តែថ្មីៗនេះ កញ្ញា មាស នីតា បានបង្ហាញរូបថតនឹងកំលោះសង្ហាមួយរូប ក្នុងឈុតប្រពៃណីខ្មែរ ប្រៀបដូចជាឈុត Pre-Wedding ហើយលើសពីនេះ នាងថែមទាំងបានរៀបរាប់យ៉ាងផ្អែមល្ហែមថា៖ «បុរសម្នាក់នេះ ល្អជាមួយអូនគ្រប់ពេល»៕




