នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អ្នកគាំទ្រ និង មិត្តទាំងក្នុង-ក្រៅសិល្បៈជាច្រើនរបស់តារាកំប្លែង អ្នកនាង កាតុ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកនាង ដែលបានបាត់បង់ជីដូនជាទីស្រឡាញ់គ្មានថ្ងៃត្រលប់។

ក្នុងនោះ តាមរយៈការឱ្យដឹងពីអ្នកនាង កាតុ បានជម្រាបថា ជីដូនរបស់អ្នកនាងបានទទួលមរណភាពនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោង ៨ និង ៥០ នាទី យប់។

ដំណឹងខាងលើនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រអ្នកនាង កាតុ បានបង្ហាញអារម្មណ៍សោកសៅ ចូលរួមរំលែកទុក្ខដល់អ្នកនាង ព្រមទាំងក្រុមគ្រួសារជាបន្តបន្ទាប់ ហើយក៏សូមឱ្យលោកយាយរបស់តារាស្រីរូបនេះ បានទៅកាន់ទីស្ងប់សុខ៕

