សិប្បកម្មមួយកន្លែងនៅកំបូល នាំចូលប៊ីចេង ម្សៅស៊ុបពីចិនខុសច្បាប់ តែដាក់យីហោថាផលិតនៅថៃ រួចលក់ចែកចាយនៅខ្មែរ

Share This

នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និង កំពុងវេចខ្ចប់ ប៊ីចេង និង ម្សៅស៊ុបម៉ាក ឆេហ្វ 55 ខុសច្បាប់។

តាមប្រភពបានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីម្ចាស់សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាននាំចូលប៊ីចេង និង ម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ 55 ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និង អាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ។

ក្នុងការឆែកឆេរត្រួតពិនិត្យនេះ សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា៖

– ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណជាង ៣០ តោន

– ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១ គ្រឿង

– ម៉ាស៊ីនវេចខ្ចប់ធំ ០២ គ្រឿង

– ម៉ាស៊ីនវេចខ្ចប់តូច ០៣ គ្រឿង

– ម៉ាស៊ីនអ៊ុតកេស ០២ គ្រឿង

– ម៉ាស៊ីនរ៉ៃ ០២ គ្រឿង

– រថយន្តដឹកទំនិញ ០៤ គ្រឿង និង រ៉ឺម៉កសម្រាប់ដឹកទំនិញ ០៦ គ្រឿង។

ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយពិនិត្យឃើញថាសម្ភារៈទាំងអស់បម្រើឱ្យការងារវេចខ្ចប់ ដឹកជញ្ជូន ចែកចាយប៊ីចេង និង ម្សៅស៊ុបម៉ាក ឆេហ្វ 55 ក្លែងបន្លំប្រភពផលិត ដូចនេះសមត្ថកិច្ចបានសម្រេច ដកហូតសម្ភារៈវត្ថុតាងទាំងអស់ខាងលើ ហើយធ្វើការបិទផ្លំបេសិប្បកម្មមួយនេះជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និង បាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសម្ចាស់ទីតាំងរូបនោះ តាមច្បាប់ជាធរមាន កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ព័ត៌មានបន្ថែម

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ