នាពេលថ្មីៗនេះ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់ នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយ ស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣៖ មានខណ្ឌឫស្សីកែវ និង ខណ្ឌមានជ័យ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦៖ មានខណ្ឌចំការមន ខណ្ឌឫស្សីកែវ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ
២. ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ
៣. ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក និង ខណ្ឌដង្កោ
៤. ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖


