សល់តែរូបថត! វុទ្ធា ជិតដិតជាមួយ RuthKo រាប់អានគ្នាដូចបងប្អូន បានបង្ហោះសារក្ដុកក្ដួលមួយ

Share This

ជាដំណឹងដ៏រន្ធត់ និង តក់ស្លុតបំផុតសម្រាប់អ្នកគាំទ្រវិស័យរ៉េបនៅកម្ពុជា ដោយតារាចម្រៀងរ៉េបវ័យដ៏ល្បីល្បាញ និង ជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធី Rapper Fighter លោក RuthKo បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅនឹងកន្លែង នៅម៉ោងប្រមាណជា ១ និង ៤០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ។

តាមព័ត៌មានបឋមបានឱ្យដឹងថា តារាចម្រៀងរ៉េប Ruthko បានជិះម៉ូតូ XR ស្លាកលេខបាត់ដំបង 1AL-9616 បុកជាមួយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ09 2-4771 លើផ្លូវ ៦០ ម៉ែត្រ ដែលបើកបត់ឆ្លងបញ្ច្រាសបំណងចូលបុរីប៉េងហួត បណ្ដាលឱ្យជនរងគ្រោះបាត់បង់ជីវិត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៥ ។

ភ្លាមៗ ភាគីខាងបើកបររថយន្ត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និង បញ្ចូនទៅដោះស្រាយតាមនីតិវិធី។ តែយ៉ាងណា ដំណឹងមរណភាពរបស់តារាចម្រៀងរ៉េបរូបនេះ បានធ្វើឱ្យមិត្តរួមចង្កោមសិល្បៈ ក៏ដូចជាមហាជនទាំងមូលមានក្ដីសោកស្ដាយមិនអស់ចិត្តជាខ្លាំង។

ក្រឡេកមកមើលលោក វុទ្ធា តារាចម្រៀងរួមទ្រនំជាមួយ RuthKo ក្នុងផលិតកម្ម Klapyahandz ព្រមទាំងជាមិត្តសម្លាញ់ រាប់អានគ្នាដូចបងប្អូនល្អរមែងទៅណាមកណាជាមួយគ្នារាប់ឆ្នាំមកហើយនោះ បានបង្ហោះសារយ៉ាងក្តុកក្តួលថា៖ «ថ្ងៃនេះ ខ្ញុំបានបាត់បង់បងប្អូនជាទីស្រឡាញ់ម្នាក់ទៀតហើយ! អរគុណសម្រាប់ពេលវេលា ដែលយើងបានស្គាល់គ្នាប្អូនប្រុស R.I.P RuthKo»៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

សល់ប៉ុន្មានថ្ងៃទៀតចូលរោងការ Taew ដឹកដៃគូដណ្តឹងសេដ្ឋី ទៅធ្វើបុណ្យនៅវត្តដើម្បីសុំលាភសុំជ័យ

KlapYaHandz ចេញសេចក្តីប្រកាសពីកម្មសិទ្ធិបញ្ញានិមិត្តសញ្ញាតារាចម្រៀង RuthKo សម្រាប់អ្នកយកធ្វើអាជីវកម្ម

រំលងជាង ១០ ថ្ងៃហើយ វុទ្ធា នៅទន្ទេញហៅឈ្មោះបងប្អូនល្អ RuthKo ធ្លាប់អង្គុយជជែកគ្នាលេងទល់ៗភ្លឺ

(វីដេអូ) បរាជ័យលើឆាក MUC! អ្នកម៉ាក់រូបស្រស់ មៀលីយ៉ាន ឆក់បានតំណែង Miss Super Talent ត្រៀមតំណាងប្រទេសទៅប្រកួតនៅកូរ៉េ

ស្វែងរកព័ត៌មាន​ ឬវីដេអូ