សម្រាលកូនមុនខែមិនស្រួលឡើយ ពិបាកទាំងម្តាយ និង កូន នេះជាដើមហេតុបង្ក ម៉ាក់ៗគួរតែឈ្វេងយល់!

Share This

ផ្អែកទៅលើករណីសម្រាលជាច្រើន ការកើតមិនគ្រប់ខែ អាចជាហានិភ័យមួយសម្រាប់ស្ត្រីពពោះ។ ប្រសិនបើស្ត្រីធ្លាប់សម្រាលកូនមិនគ្រប់ខែ នៅពេលពពោះកូនបន្ទាប់ ឱកាសសម្រាលមុនខែនឹងមានដល់ទៅពីរដង។ អត្រាប្រឈម វានឹងកើន ១០ ដងទៀត បើសិនស្ត្រីធ្លាប់សម្រាលនៅមុនសប្តាហ៍ទី ២៨។ នេះជាហេតុដែលតម្រូវឱ្យអ្នកម្តាយតាំងគភ៌ទាំងឡាយ គប្បីតាមដានខុសភាពឱ្យបានជាប់លាប់ និង អនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ។​

តាមការសិក្សាស្រាវជ្រាវ ការប្រើថ្នាំជំរុញឱ្យមានកូន ឬការបង្កកំណើតបែបវេជ្ជសាស្ត្រ វាជាលទ្ធផលនៃការមានកូនភ្លោះពីរឬភ្លោះបី ប៉ុន្តែការមានកូនភ្លោះនេះ វាជាដើមចមនៃការសម្រាលកូនមុខខែផងដែរ។ គេរកឃើញថា ការពពោះកូនភ្លោះ ច្រើនសម្រាលនៅសប្តាហ៍ទី ៣៦ ឬ សប្តាហ៍ទី ៣២ ឬតិចជាងនេះ។ ឯស្ត្រីខ្លះទៀត សម្រាលមុនខែលឿន ដោយសារសុខភាពជួបផលលំបាកច្រើននៅអំឡុងពពោះ។

កត្តាប្រឈមសំខាន់មួយទៀតគឺការឆ្លងមេរោគ។ ការឆ្លងមេរោគតាមផ្លូវទឹកនោមដែលមិនបានព្យាបាល ជាករណីប្រឈមគុណនឹងពីរ។​ វាអាចព្យាបាលបាលតាមរយៈការប្រើថ្នាំ​ផ្សះឬ​អង់ទីប៊ីយ្យូទិច ដែលតម្រូវផ្តល់ដោយអ្នកជំនាញ ។ មួយវិញទៀត ការឆ្លងបាក់តេរីក្នុងទ្វារមាស ក៏ជាករណីប្រឈមគុណនឹងពីរ ដែលជាទូទៅរោគសញ្ញារបស់វា មានហូរទឹករំអិលពណ៌ថ្លាឬល្អក់ចេញពីទ្វារមាស និង មានក្លិនឆ្អាបបែបឆ្អាបត្រី។ ការឆ្លងបាក់តេរីទ្វារមាស ក៏អាចព្យាបាលបានតាមរយៈការប្រើថ្នាំ​ផ្សះឬ​អង់ទីប៊ីយ្យូទិចផងដែរ។​

ក្រៅពីកត្តាប្រឈមខាងលើ មានកត្តាមួយចំនួនទៀតដូចជា៖ ទម្លាប់ស្ត្រេសពីកន្លែងធ្វើការ, ជក់បារី, ផឹកស្រា, ស្ទើរទម្ងន់អំឡុងពពោះ​ និង មានជំងឺស្លេកស្លាំង…ជាដើម។ ទន្ទឹមគ្នានេះ ការធ្លាប់រលូតកូន និង ការមានគភ៌នៅអាយុក្រោម ១៧ ឆ្នាំ និង លើ ៤០ ឆ្នាំ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ការយល់ដឹងអំពីការប្រឈម អាចជួយឱ្យអ្នកបានត្រៀមខ្លួនរួចរាល់ ក៏ដូចជាកាត់បន្ថយហានិភ័យប្រឈមផងដែរ។ ហេតុដូច្នេះ មុនពេលមានគភ៌ អ្នកគប្បីពិគ្រោះជាមួយគ្រូពេទ្យ និង ឆែកសុខភាពឱ្យបានទៀងទាត់ ដើម្បីឱ្យការពពោះប្រកបទៅដោយរលូន៕

ប្រភព៖ pretermalliance

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

(វីដេអូ) ពូកែគ្រប់ជំនាញ! ស្ងាត់ៗ សាន្ត កុសុមៈ ត្រូវគេអញ្ជើញទៅច្រៀងផ្ទាល់ក្នុងកម្មវិធីទូរទស្សន៍មួយនៅចិន

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ព័ត៌មានបន្ថែម

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

នៅត្រីមាសទី ៣ ការដេកផ្អៀងទៅខាងឆ្វេងល្អជាងខាងស្តាំ អ្នកស្រាវជ្រាវរកឃើញមូលហេតុយ៉ាងដូច្នេះ!

ឈ្វេងយល់ពីអ្វីគួរ និង មិនគួរធ្វើ នៅអំឡុងពពោះត្រីមាសចុងក្រោយ មានប្រយោជន៍ខ្លាំងចំពោះការសម្រាល  

ដើរលេងកម្មវិធីមានបាញ់កាំជ្រួច ម៉ាក់ៗពពោះប្រុងប្រយ័ត្ន ទាំងផ្សែង ទាំងសំឡេង អាចហានិភ័យដល់សុខភាពម្តាយ និង កូន

មេឃប្រែប្រួលមិនទៀង! បើម៉ាក់ៗដាក់រុក្ខជាតិ ៥ ប្រភេទនេះ ដាំក្នុងផ្ទះអាចការពារពីជំងឺផ្តាសាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ