សម្គាល់មើលផង! បើអណ្តាតប្រែប្រួល ៧ យ៉ាង កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

Share This

តាមធម្មតាអណ្តាតដែលមានសុខភាពល្អរមែងមានពណ៌ផ្កាឈូក មានសំណើម និង មិនមានការឈឺចាប់។ អណ្តាតអាចផ្លាស់ប្តូរពណ៌បានអាស្រ័យទៅតាមកត្តាផ្សេងៗ រាប់បញ្ចូលទាំងការពាល់ជាមួយអាហារ និង ភេសជ្ជៈដែលបានទទួលទាន។ ចុះតើអណ្តាតប្រែប្រួលបែបណា ទើបចាត់ទុកជាសញ្ញាបង្ហាញពីភាពមិនប្រក្រតីនៃសុខភាពផ្នែកខាងក្នុង? ខាងក្រោមនេះ​ «ប្រជាប្រិយ» សូមលើកពីករណីអណ្តាតមិនប្រក្រតី ៧ យ៉ាង ដែលអ្នកគួរប្រញាប់ព្យាបាល៖

១. អណ្តាតប្រែពណ៌លឿង

 តាមរយៈលោកស្រី Ramskill វេជ្ជបណ្ឌិតមួយរូបនៃចក្រភពអង់គ្លេស ប្រសិនបើអណ្តាតប្រែពណ៌លឿងឬពណ៌ត្នោត វាអាចជាសញ្ញាបង្កមកពីការកើនឡើងបាក់តេរីនៅក្នុងមាត់ ដែលកង្វះការអនាម័យ ការជក់បារី  និង ការផឹកភេសជ្ជៈពណ៌ខ្លាំងៗដូចជា កាហ្វេ ស្រា ឬតែខ្មៅច្រើនលើសលប់។ សម្រាប់អ្នកមានបញ្ហាមាត់ស្ងួត និង កំពុងប្រើផលិតផលលាបដែលមានផ្ទុកសារធាតុ thymol, menthol, witch hazel, peroxides, eucalyptus ឬក៏មានជាតិអាកុល ក៏ជាដើមចមបង្កឱ្យអណ្តាតឡើងពណ៌លឿងផងដែរ។ តែបើ ទាំងមុខ ភ្នែក និង អណ្តាត មើលទៅពណ៌លឿង អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិគ្រោះរោគសញ្ញា ព្រោះវាអាចជាបញ្ហាមកពីថ្លើមឬប្រមាត់។

២. អណ្តាតឡើងពណ៌ស

អណ្តាតឡើងពណ៌សអាចបណ្តាលពីករណី ៣ ផ្សេងគ្នា។ ទី១ ឡើងជ្រាំង៖ ប្រសិនបើអណ្តាតឡើងសក្រាស់ វាអាចមកពីការឡើងជ្រាំង ដែលជាការឆ្លងមេរោគផ្សិតនៅក្នុងមាត់មកពីភ្នាសនៃស្លេស្ម។ ជ្រាំងភាគច្រើនកើតចំពោះទារក បើបំបៅដោះកូន មេរោគនេះអាចនឹងចម្លងពីមាត់របស់កូនទៅកាន់ក្បាលដោះរបស់អ្នកម្តាយ។ មេរោគនេះអាចព្យាបាលបានដោយប្រើថ្នាំប្រឆាំងមេរោគផ្សិត។ ទី២ ជំងឺ Lichen Planus៖ ជាជំងឺដែលបង្កដោយការហើមរលាកនៅក្នុងមាត់ ឬហើមរលាកផ្នែកណាមួយនៃរាងកាយ។ វាមើលទៅដូចជាឡើងជ័រពណ៌សនៅលើអណ្តាត ព្រមទាំងក្នុងមាត់ផងដែរ។ ទី៣ ជំងឺ Leukoplakia៖ ឡើងបំណះពណ៌សនៅលើអណ្តាត អញ្ចាញធ្មេញ ឬនៅថ្ពាល់ផ្នែកខាងក្នុង ហើយភាគច្រើនវាបង្កឡើងដោយការជក់បារីតែម្តង។ បើមានសញ្ញានេះគួរប្រញាប់ទៅរកគ្រូពេទ្យជំនាញ ព្រោះបើទុកយូរអាចប្រឈមទៅជាជំងឺមហារីកមាត់នៅពេលណាមួយ។

៣. ផ្ទៃអណ្តាតរដិបរដុប និង ឈឺ

 វេជ្ជបណ្ឌិត Ramskill លើកឡើងថា បើគល់អណ្តាតឡើងរដិបរដុប វាមិនជាបញ្ហាថ្វី ដោយសារវាជាមុខងារធម្មតារបស់អណ្តាត។ តែបើផ្ទៃអណ្តាតរដិបរដុប និង ឈឺ វាអាចជាសញ្ញានៃការឆ្លងមេរោគ និង ហើមរលាកបង្កមកពីបញ្ហាម្យ៉ាងហៅថា trauma ដែលបណ្តាលមកពីការខាំអណ្តាតខ្លួនឯងដោយចៃដន់ ឬក៏រលាកដោយសារការញុំាអាហារក្តៅឬទឹកក្តៅ។ យើងអាចដោះស្រាយបានតាមរយៈការលេបថ្នាំ Paracetamol និង Ibuprofen ដើម្បីបំបាត់ការឈឺចាប់ ឬក៏អាចលាបជែលបំបាត់ការឈឺចាប់ផងដែរ។

៤. អណ្តាតឡើងដំបៅ

អណ្តាតឡើងដំបៅអាចបណ្តាលមកពីការខាំអណ្តាតខ្លួនឯងដោយចៃដន់ ឬរបួសមកពីច្រាសដុសធ្មេញ។ ជួនអាចមកពីថ្នាំលេប សូម្បីស្ត្រីកំពុងមានផ្ទៃពោះក៏អាចកើតឡើងផងដែរ។ តាមរយៈការសិក្សាស្រាវជ្រាវថ្មីថ្មោង អារម្មណ៍ស្ត្រេស អារម្មណ៍អន្ទះអន្ទែង និង ជំងឺបាក់ទឹកចិត្ត ក៏ត្រូវបានរាប់បញ្ចូលជាដើមចមធ្វើឱ្យឡើងដំបៅអណ្តាតផងដែរ។ បញ្ហានេះអាចនឹងបាត់ទៅវិញដោយឯកឯងក្នុងចន្លោះពេលពី ២ ទៅ ៣ អាទិត្យ។ បើអ្នកកំពុងកើតគួរព្យាយាមជៀសវាងហូបអាហារ ហឹរ ប្រៃ និង មានជាតិអាស៊ីត ព្រមទាំងជៀសវាងប្រើថ្នាំដុសធ្មេញមានផ្ទុកសារធាតុ sodium lauryl sulphate។ សម្រាប់ការព្យាបាលអ្នកអាចមានជម្រើសប្រើជា ជែល ស្ព្រៃយ៍ ឬក៏ទឹកខ្ពុរមាត់ ដើម្បីជំរុញឱ្យឆាប់ជាសះស្បើយ។ តែបើប្រើហើយនៅតែមិនជា គួរធ្វើការណាត់ជួបគ្រូពេទ្យជំនាញ ព្រោះវាអាចជាករណីកម្រមួយនៃសញ្ញាជំងឺមហារីកមាត់។

៥. អណ្តាតហើម

បើសម្គាល់ថាអណ្តាតហើម វាបង្ហាញថាអ្នកកំពុងមានជំងឺរលាកអណ្តាត ឬភាសាបច្ចេកទេសហៅថា Glossitis។ វាអាចមកពីករណីមួយចំនួនរួមមាន ការប្រតិកម្ម ស្ងួតមាត់ខ្លាំងពេក របួសអណ្តាត ឬក៏កង្វះសារធាតុចិញ្ចឹម។ វេជ្ជបណ្ឌិតដដែលបានពន្យល់យ៉ាងដូច្នេះ បើអណ្តាតហើមបន្ទាប់ពីទទួលទានអាហារជាក់លាក់ណាមួយ អ្នកគួរតែរកគ្រូពេទ្យដើម្បីផ្តល់ដំបូន្មាន។ ការហើមអាចឡើងទៅដល់ផ្នែកខាងក្រោយនៃបំពង់កដែលអាចប្រឈមពិបាកដល់ការដកដង្ហើម។

៦. អណ្តាតឡើងខ្មៅ និង រោមខ្មៅ

 អណ្តាតឡើងខ្មៅ និង មើលទៅហាក់ដូចឡើងរោមខ្មៅ វាជាករណីធម្មតាបង្កដោយការកើនឡើងនៃកោសិកាងាប់នៃពន្លកល្អិតៗដែលសម្រាប់ចាប់រសជាតិរបស់អណ្តាត។ ពន្លកល្អិតៗកកកុញទៅដោយបាក់តេរី និង សំណល់នៃអាហារនេះ ជាដើមហេតុនៃការមិនសម្អាតមាត់ត្រឹមត្រូវ ការជក់បារី ការស្ងួតមាត់ខ្លាំង ឬក៏ញុំាអាហារប្រភេទទន់ច្រើន។ បើជួបករណីដូច្នេះ វិធីដោះស្រាយល្អបំផុតគឺព្យាយាមកោសសម្អាតអណ្តាតជាប្រចាំ និង ទទួលទានអាហារដែលល្អចំពោះសុខភាព។​

៧. អណ្តាតឡើងក្រហម

កាវ៉ាសាគី (Kawasaki) គឺជាជំងឺកម្រមួយ តែវាក៏ជាជំងឺធ្ងន់ធ្ងរ ភាគច្រើនវាកើតឡើងលើកុមារ ដែលបង្កឱ្យអណ្តាតឡើងហើម និង ឡើងក្រហម។ ការឆ្លងបាក់តេរីដូចជា ជំងឺអុតក្តាម(Scarlet Fever) ក៏អាចជាករណីធ្វើឱ្យអណ្តាតឡើងក្រហមខ្លាំង រួមទាំងធ្វើឱ្យឡើងក្រហមពេញរាងកាយ គ្រុនក្តៅ និង ឈឺកផងដែរ។ លើសពីនេះ ការកង្វះវីតាមីន B12 អាស៊ីតហ្វូលិក(folic acid) ឬ ជាតិដែកក៏អាចបង្កករណីអណ្តាតឡើងក្រហមដូចគ្នា៕

ប្រភព៖ livi

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ