សមាជិកក្រុមអ្នកលេង Yakuza ធ្លាក់ចុះខ្លាំងមកក្រោម ២ ម៉ឺននាក់លើកដំបូងជាប្រវត្តិសាស្ត្រនៅជប៉ុន

Share This

ចំនួនសមាជិកក្រុមអ្នកលេង Yakuza ក្នុងប្រទេសជប៉ុន បានធ្លាក់ចុះមកក្រោម ២ ម៉ឺននាក់ជាលើកដំបូង ក្រោយពីថយចុះចំនួនអស់ ២ ទសវត្សរ៍ដោយសារតែការបង្ក្រាបរបស់ប៉ូលិស។

Photo: AFP

តាមការប្រកាសពីទីភ្នាក់ងារប៉ូលិសជាតិកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅបានឱ្យដឹងថា ចំនួនសមាជិកក្រុមអ្នកលេង Yakuza ទូទាំងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ គឺមានចំនួន ១៨៨០០ នាក់។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនដែលចំនួនសមាជិក Yakuza ធ្លាក់ចុះខ្លាំងមកក្រោម ២ ម៉ឺននាក់បែបនេះ។

គួរឱ្យដឹងថា ក្រុមអ្នកលេង Yakuza បានធ្លាក់ចុះតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ដោយមួយផ្នែកដោយសារតែការបង្ក្រាបរបស់អាជ្ញាធរលើទីផ្សារងងឹត។ ដោយឡែក បើទោះជាមានការថយចុះនៃចំនួនសមាជិកក៏ពិតមែន ប៉ុន្តែក្រុម Yakuza នៅតែមានសកម្មភាពបទឧក្រិដ្ឋក្នុងទីផ្សារងងឹតជាមួយនឹងប្រភពចំណូលចម្រុះ នេះបើតាមការព្រមានពីប៉ូលិសជប៉ុន។

Photo: Sky News

តាមអ្នកសង្កេតការណ៍បានលើកឡើងថា បទឧក្រិដ្ឋក្រៅម៉ោងនៅជប៉ុន គឺជាទម្រង់សកម្មភាពថ្មីមួយរបស់ក្រុម Yakuza។ បទឧក្រិដ្ឋប្រភេទនេះហៅថា «tokuryu» ដែលជាការជួលឧក្រិដ្ឋជនតាមបណ្ដាញសង្គម ហើយជាញឹកញាប់គោលដៅរបស់ពួកគេគឺជាយុវវ័យដែលត្រូវការលុយចាំបាច់។

សមាជិក Yakuza ខ្លះត្រូវបានចោទប្រកាន់លើសកម្មភាពបទឧក្រិដ្ឋ tokuryu នេះ។ ប៉ូលិសជប៉ុនបាននិយាយថា សកម្មភាពក្លែងបន្លំ និង បោកប្រាស់ដោយឧក្រិដ្ឋជន tokuryu អាចធ្វើឱ្យប្រទេសជប៉ុនខាតបង់ប្រាក់ ១.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០១៩ គឺលើសដល់ជាង ៤២០ លានដុល្លារ៕

Photo: AFP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ