បានមួយចប់! វណ្ណថាន សិល្បករពហុជំនាញចេះលេងឧបករណ៍តន្ត្រីដល់ទៅ ២៨ មុខ ហើយជាបុគ្គលតែម្នាក់នៅពីក្រោយភ្លេងខ្មែររបស់បារមី

Share This

យើងដឹងហើយថា «បារមី» គឺជាផលិតកម្មចម្រៀង Original Song ឬ ផលិតបទចម្រៀងបង្កើតថ្មីដ៏ល្បី និង មានឥទ្ធិពលមួយនៅអាស៊ី ដែលបាននាំយកសិល្បៈចម្រៀងខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាមួយការបង្កើតបទថ្មី បទចម្រៀងបែបទំនើប ជាពិសេសបទបែបរ៉េបត្រូវចិត្តយុវវ័យ ក្នុងនោះបទភ្លេងនីមួយៗសុទ្ធតែបានច្បិចលាយបញ្ចូលគ្នានូវភ្លេងបុរាណខ្មែរ និង ភ្លេងសម័យ ដែលស្តាប់ទៅហាក់មានលក្ខណៈពិសេស ប្លែក ដោយឡែក ដែលសំខាន់បានបង្ហាញអំពីការអភិរក្សភ្លេងខ្មែរតែម្តង។

ជាមួយបទភ្លេងដែលលោកអ្នក ក៏ដូចជាអន្តរជាតិ កំពុងតែស្តាប់ជក់ចិត្តដិតអារម្មណ៍បែបនេះ វាបានកកើតចេញពីបុគ្គលសមត្ថភាពដ៏កម្រមួយរូបដែលជឿជាក់ថាប្រិយមិត្តគ្រប់គ្នាក៏ស្គាល់ផងនោះ គឺតារាចម្រៀង វណ្ណថាន។ ពិតប្រាកដណាស់ វណ្ណថាន ជាសិល្បករពហុជំនាញ លោកមិនត្រឹមតែជាតារាចម្រៀងប្រចាំផលិតកម្មបារមីប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកសរសេរបទចម្រៀង ជាអ្នកធ្វើបទភ្លេង និង ជាអ្នកឯកទេសខាងលេងឧបករណ៍តន្ត្រីច្រើនមុខផងដែរ។

គ្រប់គ្នាអាចនឹងភ្ញាក់ផ្អើល បើសិនបានដឹងនូវសមត្ថភាពដ៏អស្ចារ្យរបស់តារាចម្រៀងសម្បុរស្រអែម មុខមាត់រាងរៅបែបខ្មែរអង្គររូបនេះ។ អាចថា វណ្ណថាន ជាមនុស្សមានសមត្ថភាពដ៏កម្រ លោកអាចលេងឧបករណ៍តន្ត្រីរហូតដល់ទៅ ២៨ ប្រភេទ រាប់ទាំងឧបករណ៍ភ្លេងបុរាណ សម័យ និង ឧបករណ៍ភ្លេងបរទេស។ ដោយឡែក ចំពោះឧបករណ៍ភ្លេងខ្មែរ លោកអាចលេងដល់ទៅ ៣ វង់ គឺវង់ភ្លេងពិណពាទ្យ វង់ភ្លេងការ និង វង់ភ្លេងឆៃយុំា។ ដោយសារទេពកោសល្យទៅលើឧបករណ៍តន្ត្រីបុរាណនេះហើយ ទើបនៅក្នុងផលិតកម្មលោកមានតួនាទីផ្តាច់មុខក្នុងនាមជាអ្នកផលិតរាល់បទភ្លេងដែលមានបញ្ចូលភ្លេងខ្មែរ។

ក្រឡេកមកខ្សែជីវិតលើវិថីសិល្បៈ វណ្ណថាន ឬ មានឈ្មោះពេញ លី វណ្ណថាន មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ លោកមានឈាមជ័រខាងសិល្បៈស្រាប់ ដោយឪពុករបស់លោកជាគ្រូបង្រៀនតន្ត្រីមួយរូបនៅក្នុងខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ ២០០០ វណ្ណថាន បានផ្លាស់ទីលំទៅរស់នៅខេត្តបាត់ដំបងតាមឪពុករបស់លោក ដែលកាលនោះឪពុកលោកបានផ្លាស់មកធ្វើជាគ្រូបង្រៀនផ្នែកចម្រៀងបុរាណនៅសមាគមហ្វារពន្លឺសិល្បៈ ចំណែកឯរូបលោកវិញក៏បានចាប់ផ្តើមចូលរៀនផ្នែកតូរ្យតន្ត្រីនៅសមាគមនោះនៅក្នុងឆ្នាំ ២០០១។ លោកថា កាលពីវ័យកុមារ រាល់ពេលឪពុកចេញលេងភ្លេងការ និង ភ្លេងបុណ្យ ឪពុកលោកតែងយកលោកទៅតាមខ្លួនជានិច្ច នេះជាហេតុធ្វើឱ្យសំឡេងភ្លេងទាំងប៉ុន្មាន ដក់ជាប់ក្នុងក្រអៅបេះដូងរហូតបណ្តុះឱ្យលោកស្រឡាញ់ភ្លេងខ្មែរតាំងពីពេលនោះមក។

នៅឆ្នាំ ២០០៩ វណ្ណថាន បានចេញទៅប្រទេសបារាំងដើម្បីសិក្សាបន្ថែមនូវការផលិតតន្ត្រី ទ្រឹស្តីតន្ត្រី និង អ្វីៗជាច្រើនទៀតទាក់ទិននឹងសិល្បៈតន្ត្រី។ ជាសិល្បករមួយនៃសមាគមហ្វារពន្លឺសិល្បៈ លោកមានឱកាសបានធ្វើដំណើរចេញទៅសម្តែងនៅជុំវិញពិភពលោកចាប់ពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៥។ អំឡុងគ្រានោះ លោកបានឃើញក្រុមតន្ត្រីឥណ្ឌាមួយក្រុមដែលពួកគេសម្តែងប្រើឧបករណ៍ភ្លេងបុរាណប្រគំលាយគ្នាជាមួយភ្លេងសម័យ ដែលនេះជាហេតុធ្វើឱ្យលោកមានគំនិតចង់យកភ្លេងខ្មែរមកបញ្ចូលឱ្យដូចគ្នា ហើយលោកក៏គិតដែរថា មានតែវិធីនេះទេទើបអាចឱ្យពិភពលោកបានស្គាល់តន្ត្រីខ្មែរកាន់តែច្បាស់។

ក្រៅពីជាផ្នែកមួយនៃសមាគមហ្វារពន្លឺសិល្បៈ វណ្ណថាន ក៏មានដើមកំណើតជាសមាជិកមួយនៃក្រុមតន្ត្រី Behind The Shadow ដែលក្រោយមកបានប្តូរឈ្មោះក្រុមទៅជា Bshadow។ ក្រោយមកទៀត ពេលចូលច្រៀងនៅផលិតកម្មបារមីនៅឆ្នាំ ២០២០ ក្រុមចម្រៀងរបស់លោកបានប្តូរឈ្មោះទៅជា BBand ដោយផ្តោតលើបទចម្រៀងបែបចង្វាក់រាំវង់ និង ចង្វាក់រាំកន្ត្រាក់អារម្មណ៍។

កន្លងមក វណ្ណថាន បានបង្ហាញខ្លួនជាសិល្បករទោលនៃផលិតកម្មបារមី ដែលក្នុងនាមជាអ្នកឯកទេសនិយពន្ធភ្លេងនៅពីក្រោយបទដ៏ល្បី «Time to Rise» របស់តារាចម្រៀង វណ្ណដា និង ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ដូចជាបទ «Queen Bee» ជាដើម។

ជាមួយផលិតកម្ម លោកបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ដែលបទនីមួយៗតែងមិនចោលរសជាតិផ្ទាល់ខ្លួនរបស់លោកឡើយ ពោលលោកបញ្ចូលលាយគ្នានូវភ្លេងខ្មែរ និង ភ្លេងសម័យ ដូចជាបទល្បីផ្ទុះកន្លងមកក្រោមចំណងជើង «កម្លោះស្រុកខ្មែរ»។ តាមរយៈទេពកោសល្យ និង សមត្ថភាព អាចចាត់ទុកថា វណ្ណថាន ជាតារាចម្រៀងដ៏មានសក្តានុពល ហើយក៏ជាប្រភេទបុគ្គលដែលមានតិចតួចបំផុតនៅលើពិភពលោក៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

រួមដំណើរជាមួយគ្នា ៨ ឆ្នាំ! គូម៉ា កាន់តែស្រឡាញ់មើលថែ ម៉ៅ គឹមធីតា លើសពីថ្ងៃដំបូង ពិសេសពេលភរិយាកំពុងពពោះជិតសម្រាល

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ព័ត៌មានបន្ថែម

រួមដំណើរជាមួយគ្នា ៨ ឆ្នាំ! គូម៉ា កាន់តែស្រឡាញ់មើលថែ ម៉ៅ គឹមធីតា លើសពីថ្ងៃដំបូង ពិសេសពេលភរិយាកំពុងពពោះជិតសម្រាល

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

ជំទាវ ចន ច័ន្ទលក្ខិណា ផ្ដាំចំៗទៅអ្នកលក់អនឡាញបំពុលអ្វីបំពុលចុះ តែកុំយករឿងព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវីមកបំពុល

រន្ធ./ត់! តារាបូលីវូដដ៏ល្បីម្នាក់ ត្រូវចោរច-ា./ក់ឱ្យរបួសធ្ងន់ធ្ងរ អំឡុងពេល​ចូលលួចក្នុងផ្ទះ

បាត់មុខពីកញ្ចក់ទូរទស្សន៍ ១០ ឆ្នាំ តារាចម្រៀងជើងចាស់ អ៊ឹង ជុងហ៊ាង ទម្លាយមូលហេតុនៅពីក្រោយអស់

(វីដេអូ) បានគ្រូខ្លាំងកាន់តែជឿជាក់! ពេជ្រ វត្តីសារ៉ាឌី បង្ហាត់ការដើរដល់ ហុក សារិតុលា ដោយផ្ទាល់ ត្រៀមដណ្ដើមមកុដ MSC 2025

មហាជនអាណិត! តារាកំប្លែង នាយព្រីង ធ្លាក់ខ្លួនឈឺធ្ងន់ រហូតឈានដល់តំណាក់កាលត្រូវកា./ត់ជើងឆ្វេងចោល

(វីដេអូ) ចេញរយាលមែន តែចម្រៀងមួយបទៗរបស់ មេសា ជំនួយការកំពូលតារារ៉េប វណ្ណដា ផ្ទុះល្បី ឆ្ងុយដូចដូងដុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ