សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

Share This

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតមានឡើងក្នុងស្រុក Bona Zuria រដ្ឋ Sidama ប្រមាណជា ៣០០ គីឡូម៉ែត្រភាគខាងត្បូងក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ដោយឡានអាត្រាក់មួយគ្រឿងដឹកអ្នកដំណើរយ៉ាងច្រើនលើសលប់បានបើកធ្លាក់ស្ពានចូលក្នុងទន្លេបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧១ នាក់បានស្លាប់។

តាមអាជ្ញាធរក្នុងតំបន់បានទម្លាយឱ្យដឹងថា ឡានមួយគ្រឿងនោះទំនងដោយសារផ្ទុកមនុស្សលើសចំនួនពេកទើបគ្រប់គ្រងលែងបានខណៈពេលកំពុងឆ្លងស្ពាន ហើយក៏បានធ្លាក់ចូលទន្លេតែម្ដង។ តាមឱ្យដឹង ជនរងគ្រោះដែលបានស្លាប់មានមនុស្សប្រុស ៦៨ នាក់ និង មនុស្សស្រី ៣ នាក់។ ដោយឡែក ជនរងគ្រោះ ៥ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរកំពុងតែទទួលការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យក្នុងតំបន់។

អាជ្ញាធរបានបញ្ជាក់ទៀតថា អ្នកដំណើរមួយចំនួននៅលើឡាននោះគឺទើបតែត្រឡប់មកពីមង្គលការគេ ដោយគ្រួសារខ្លះបាត់បង់សមាជិកជាច្រើនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។

គួរបញ្ជាក់ផងដែរថា ខាងអាជ្ញាធរបានត្រឹមបញ្ជាក់បឋមថាមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់នេះគឺអាចមកពីការដាក់មនុស្សលើសចំនួន ប៉ុន្តែចំនួនជាក់លាក់នៃអ្នកដំណើរលើឡានពេលនោះខាងប៉ូលិសមិនបានទម្លាយនោះឡើយ៕

ប្រភព៖ VN Express

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

មិនសារភាពពីទំនាក់ទំនងច្បាស់ តែតារាស្រី យ៉ា សុផាន់ម៉ៃ និង ប្រុសស្អាត Lee Xing ត្រសងទៅត្រសងមកដូចសង្សារ

បានពាក់ដឹងតែគេឯងស្រែកវ៉ាវ! រ៉ូបម៉ូដថ្មី ស្ទីលហ្វេហ្សិន ទំនោរពេញនិយមសម្រាប់ចូលរួមកម្មវិធីឆ្នាំ ២០២៥​

បុរសម្នាក់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ ព្រោះអន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងប្ដី

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

ក្តុកក្តួល! មន្ត្រីជំនាញអង្គការ CMAC ២ រូប ពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

​ឆ្នាំ ២០២៥ ហើយ! តស់មកដឹងពីមុខរបរកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំង ២០ សម្រាប់យុវជននៅកម្ពុជា

ផ្អើលនៅថៃ! ស្នេហាត្រីកោណ ស្រី ២ ប្រុស ១ ខាងប្រុសដោះស្រាយមិនចេញ ក៏បើកឡានចូលសមុទ្របំណងឱ្យស្ល-ា.ប់ទាំងអស់គ្នា តែបរាជ័យ

ក្ដៅៗ! អ្នកលេង TikTok នៅអាមេរិកកំពុងជ្រួលច្របល់ ខណៈបណ្ដាញសង្គមមួយនេះ អាចនឹងត្រូវឈប់ឱ្យប្រើនៅថ្ងៃទី ១៩ ខែមករា ខាងមុខ

ទំនេរអត់ការងារធ្វើទៅទះគូទនារីម្នាក់កណ្តាលផ្សារមួយទំហឹង មានអីខាងស្រីប្ដឹង បានទៅដេកប៉ុស្ដិ៍ប៉ូលិសលេង

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនដែលចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

នារីម្នាក់ លួចយកបារីអេឡិចត្រូនិចឡើងយន្តហោះ ជូរមាត់ពេកអង្គុយជក់ផ្លុំផ្សែងចោលយ៉ាងរំភើយ មិនខ្វល់ពីការហាមប្រាម

តូចចិត្តឪពុកស្ដីឱ្យរឿងមកផ្ទះយប់ជ្រៅ ក្មេងប្រុសចិត្តខ្លាំងរត់ទៅបញ្ច.ប់ជី.វិ/តខ្លួនឯងមិនស្ដាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ