សង្ហាណាស់! កូនខ្មែរនៅអាមេរិកពូកែធ្វើម្ហូប ឯរាងសង្ហាសាច់ដុំមាំ​ ហើយក៏ជាតារាសម្តែងល្បីនៅបរទេសទៀត

Share This

មួយរយៈចុងក្រោយនេះ ប្រិយមិត្តនិយមតាមដានបណ្តាញសង្គម មានការចាប់អារម្មណ៍ខ្លាំងទៅលើគណនីបុរសម្នាក់ឈ្មោះ Jeremy Sry ដែលមានមុខមាត់សង្ហា រាងស្អាត សាច់ដុំកង់ៗ តែងតែបង្ហោះវីដេអូបង្ហាញពីការហាត់ប្រាណ និង ធ្វើម្ហូប  ជាពិសេសធ្វើម្ហូបខ្មែរយើងតែម្តង។

តាមរយៈវីដេអូធ្វើម្ហូប និង ហាត់ប្រាណ ដែលនិយាយជាភាសាអង់គ្លេស ជឿជាក់ថាប្រិយមិត្តភាគច្រើនអាចនឹងគិតថា បុរសម្នាក់នេះជា Influencer ឬ ជាអ្នកបង្កើតមាតិកាជនជាតិបរទេសណាមួយ តែតាមពិតទៅ Jeremy Sry លោកគឺជាកូនខ្មែរមួយរូបកើតនៅអាមេរិក ដែលមានប្រវត្តិគួរឱ្យចាប់អារម្មណ៍។

មានវ័យ ៣១ ឆ្នាំ កម្ពស់ ១,៧៣ ម៉ែត្រ លោក Jeremy Sry បច្ចុប្បន្នជាគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន ដែលទទួលស្គាល់ពី NASM នៅសហរដ្ឋអាមេរិក និង ជាសមាជិកនៃគេហទំព័រអត្តពលិក Bodybuilding.com ដែលមានឯកទេសទៅលើអាហារបំប៉នកីឡា។ លើសពីនេះ លោកជាតារាម៉ូឌែល តារាសម្តែង ជាស្ថាបនិក ជានាយកប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយថែមទាំងជាម្ចាស់ជំនួញមួយចំនួនទៀតផងដែរ។

លោក Jeremy Sry បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ខាងវិទ្យាសាស្ត្រសុខាភិបាលសាធារណៈ នៅសាកលវិទ្យាល័យ University of California នៅទីក្រុង Irvine ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ លោកបានជាប់ជ័យលាភីលំដាប់រងទី ២ នៅក្នុងកម្មវិធីប្រកួតម៉ូឌែល 2016 Bodybuilding.com Spokesmodel Search។ លោកបានលេចមុខក្នុងការសម្តែងភាពយន្តបរទេសជាច្រើន ក្នុងនោះរឿងល្បីៗមានដូចជា រឿង The Rescue, រឿង The Fifth Hour of the Night, រឿង Ramree និង រឿង ZAPS Inc ជាដើម។

ជាមួយមុខមាត់សង្ហា រាងរៅខ្ពស់ស្រឡះ សាច់ដុំកង់ៗ ញញឹមម្តងសឹងថាធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ុន្តែគួរឱ្យសោកស្តាយ លោក Jeremy Sry មានគូជីវិតរួចទៅហើយ។ ជាក់ស្តែង កាលពីឆ្នាំ ២០២៣ កន្លងទៅ លោកបានបង្ហោះរូបភាពថតជាមួយកូនក្រមុំនៅលើគណនីរបស់ខ្លួន៕

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ដាក់ GPS តាមឡានដឹងថាប្ដីលួចស៊ីក្រៅ សុខចិត្តតាមសម្រុះសម្រួល តែប្ដីមិនព្រម ទាញកាំ/ភ្លើ-ងសំឡេះប្ដីចោលគ្មានស្រណោះ

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ស្រណោះណាស់! ចំបុណ្យ ៧ ថ្ងៃ RuthKo បងស្រី RuthKo បានបំពេញបំណងមួយរបស់ប្អូន ធ្លាប់និយាយផ្តាំទុកកាលនៅមានជីវិត

ព័ត៌មានបន្ថែម

ស្រណោះណាស់! ចំបុណ្យ ៧ ថ្ងៃ RuthKo បងស្រី RuthKo បានបំពេញបំណងមួយរបស់ប្អូន ធ្លាប់និយាយផ្តាំទុកកាលនៅមានជីវិត

(វីដេអូ) ដំបូងគេ! ទេព បូព្រឹក្ស និង ជី ដេវីត ពញ្ញាក់អ្នកគាំទ្រធ្វើកម្មវិធីប្រកាសថ្ងៃខែរៀបការ ទីតាំងនៅមាត់សមុទ្រយ៉ាងរ៉ូមែនទិច

ខ្លោចចិត្ត! បុណ្យ ៧ ថ្ងៃ ម្តាយ RuthKo បានទៅកន្លែងកើតហេតុ យំដង្ហោយហៅព្រលឹងកូនប្រុសទៅផ្ទះទាំងរំជួលចិត្ត

មិនស្មានសោះ! អ្នកនាង សួន ចន្ថា ទម្លាយស្ថានភាពគ្រួសារខំចេញច្រៀងរកលុយ និង មើលថែស្វាមីឈឺ ១២ ឆ្នាំ មិនដែលត្អូញត្អែរ

កៀកថ្ងៃហើយ! វណ្ណដា ប្រកាសពេលវេលាច្បាស់ៗបញ្ចេញ Album ចម្រៀងទី ៣ ក្រោយចាយពេលធ្វើ ៣ ឆ្នាំ

សំឡេងផ្អែម ច្រៀងម្តងៗអ្នកមើលរាប់ K កំលោះសង្ហា Tonghor អ្នក Cover បទចម្រៀងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

បើកបង្ហាញជីវិតរស់នៅរបស់ មាស សាលី និង ភរិយាឯទឹកដីអាមេរិក ក្រោយរៀបការ ៤ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ