ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

Share This

នៅក្នុងទំនាក់ទំនងជាគូសង្សារ មិនថាស្រលាញ់គ្នាខ្លាំងប៉ុនណា ការផ្តល់ភាពផ្ទាល់ខ្លួនឱ្យគ្នាពិតជាសំខាន់។ ជាក់ស្តែង បុរសភាគច្រើនមិនចូលចិត្តឱ្យនារីដៃគូគ្រប់គ្រងលើគេគ្រប់យ៉ាងនោះទេ  ហោចណាស់ក៏ផ្តល់ភាពផ្ទាល់ខ្លួន ដូចជាការប្រើទូរស័ព្ទ និង កាបូបលុយជាដើម។ ខាងក្រោមនេះ ជាហេតុផលដែលនារីសង្សារ មិនគួរប៉ះពាល់របស់ជាភាពផ្ទាល់ខ្លួនរបស់បុរស ពុំដូច្នោះទំនាក់ទំនងមិនយូរ គង់នឹងបែកបាក់។

១. បង្ហាញពីការកង្វះទំនុកចិត្ត

ទំនុកចិត្ត និង ភាពជឿជាក់ ជាមូលដ្ឋានចម្បងនៅក្នុងទំនាក់ទំនង។ កាលណាភាគីម្ខាងតែងតែតាមដានភាពផ្ទាល់ខ្លួនរបស់ភាគីម្ខាងទៀត វាបង្ហាញពីការខ្វះជំនឿ។ ទង្វើនេះអាចធ្វើឱ្យបុរសសង្សារមានអារម្មណ៍មិនត្រូ​វបានឱ្យតម្លៃ និង បង្កើតអារម្មណ៍គ្មានសុវត្ថិភាពនៅក្នុងទំនាក់ទំនង។  ស្នេហាដែលគ្មានភាពជឿជាក់ ជាធម្មតាតែងបង្កជម្លោះញឹកញាប់ និង ធ្វើឱ្យអារម្មណ៍ស្រលាញ់ផ្តាច់ចេញពីគ្នា។

២. បំពានព្រំដែនផ្ទាល់ខ្លួន

ទំនាក់ទំនងរឹងមាំល្អ កើតឡើងនៅពេលដែលភាគីសងខាងគោរពនូវភាពផ្ទាល់ខ្លួន និង សេរីភាពគ្នាទៅវិញទៅមក។ ការឆែកទូរស័ព្ទឬកាបូបដោយគ្មានការអនុញ្ញាត វាអាចធ្វើឱ្យបុរសដៃគូមានអារម្មណ៍មិនគោរព និង បាត់បង់ភាពឯករាជ្យ។

៣. បំផ្លាញសេរីភាពបុគ្គល

ការឆែករបស់ឯកជនជាប្រចាំ អាចធ្វើឱ្យបុរសសង្សារមានអារម្មណ៍ដូចត្រូវជាប់ឃុំឃាំង និង ធុញថប់ ដែលវានឹងកាត់បន្ថយនូវសុភមង្គលផ្ទាល់ខ្លួន ហើយកើតជាការអន់ចិត្ត។

៤. បង្កជាការយល់ច្រឡំ

ពេលខ្លះ អ្វីសេសសល់ពីរបស់ប្រើឯកជន មិនថាសារក្នុងទូរស័ព្ទឬវត្ថុក្នុងកាបូប អាចបង្កើតជាករណីយល់ច្រឡំ ឆ្ពោះទៅរករឿងប្រចណ្ឌ ហើយបង្កជាជម្លោះនាំឱ្យខូចខាតដល់ទំនាក់ទំនង។​ ពេលខ្លះជម្លោះប្រើពាក្យសម្តីជ្រុល ក៏ជាដើមហេតុធ្វើឱ្យទំនាក់ទំនងប្រេះស្រាំផងដែរ។

៥. ទម្លាប់អវិជ្ជមាន

នៅពេលការគ្រប់គ្រងក្លាយជាទម្លាប់ វានឹងក្លាយទៅជាអាកប្បកិរិយាបំពុលនៅក្នុងទំនាក់ទំនង។​ ភាគីទាំងសងខាងនឹងមានអារម្មណ៍គ្មានទំនុកចិត្តចំពោះគ្នា សង្ស័យគ្នាទៅវិញទៅមក ដែលនេះមិនត្រឹមតែបង្កផលវិបាកដល់ទំនាក់ទំនង តែថែមទាំងបំផ្លាញភាពស្និទ្ធស្នាលគ្រប់ពេល រហូតឈានដល់ផ្លូវបែកបាក់។

ជំនួសឱ្យការឆែកឆេរ និង តាមដានភាពឯកជនរបស់ដៃគូ គូស្នេហ៍គួរតែប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ភាពជឿជាក់ ជាពិសេស បើមានអ្វីសង្ស័យ គួរបើកការនិយាយគ្នាដោយសន្តិវិធី៕

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

ព្រះអើយ! ភ្លើងឆេះព្រៃនៅ LA អាចនឹងកាន់តែអាក្រក់ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បោកបក់ខ្លាំង

ទៅប្តឹងប៉ូលិសថាបាត់សោឡាន តែច្រឡំបើកកាបូបទាញគ្រឿ-ង-ញៀ/នធ្លែរមក ចុងក្រោយចេញមុខសេះដាក់ប៉ូលិស

ស្រណោះណាស់! ចំបុណ្យ ៧ ថ្ងៃ RuthKo បងស្រី RuthKo បានបំពេញបំណងមួយរបស់ប្អូន ធ្លាប់និយាយផ្តាំទុកកាលនៅមានជីវិត

ក្ដៅៗ! ជុំវិញរឿងឡានសារ៉ែនអូសក្បួនអ្នកលក់ឡេអនឡាញទៅមង្គលការ ត្រូវកងរាជអាវុធហត្ថហៅអ្នកពាក់ព័ន្ធមកអប់រំ និង ធ្វើកិច្ចសន្យា

ព័ត៌មានបន្ថែម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

គីឡូតូចគីឡូធំ មានលុយអត់លុយមិនសំខាន់ ឱ្យតែមាន ៤ យ៉ាងនេះ ធានាស្រីៗបាក់ចិត្តស្រិបៗស្រឡាញ់

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

អ្នកណាខ្លះអ៊ីចឹង? មនុស្សមានតារានិករ ៤ នេះ ពេលបែកស្នេហាគឺពិបាកបំភ្លេចសង្សារចាស់បំផុត ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកចង់ដឹងសុខទុក្ខគេ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ចង់ថាអីថាទៅ! អ្នកអាយុ ៣០+ អាចនឹងមិនស្រស់បំព្រងដោយការមានស្នេហា តែស្រស់បំព្រងដោយការមានលុយចាយពេញដៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ