សកម្មជនជ្រុលនិយមថៃ និយាយឥតខ្មាសថាកម្ពុជារំលោភទឹកដីថៃ ៤៧០ ដង ហើយទាមទារឱ្យរដ្ឋាភិបាលការពារទឹកដីឱ្យបាន​ បើមិនចង់ធុំក្លិនរដ្ឋប្រហារ

Share This

នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោក Sonthi Limthongkul អតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ ឬ ជាសកម្មជនជ្រុលនិយមថៃ រួមជាមួយនឹងអ្នកគាំទ្រជាច្រើន បាននាំគ្នាប្រមូលផ្តុំយ៉ាងកុះករដើម្បីបង្ហាញពីជំហរការពារអធិបតេយ្យភាពជាតិ ជុំវិញករណីដ៏ក្តៅគគុកនៅតាមព្រំដែនកម្ពុជា-ថៃ។

ក្នុងនោះ លោក Sonthi Limthongkul ធ្វើដំណើរទៅដាក់ញាតិទៅកាន់នាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paethongtarn Shinawatra ដោយអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ការពារ​អធិបតេយ្យភាព​របស់​ថៃ​ឱ្យបាន​ច្បាស់លាស់ ហើយថែមទាំងស្រែកក្តែងៗប្រាប់អ្នកគាំទ្រខ្លួនទៀតថា កម្ពុជាបានរំលោភលើទឹកដីថៃចំនួន ៤៧០ ដង ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។ ការចេញមុខតាវ៉ានេះ លោក Sonthi Limthongkul សកម្មជនជ្រុលនិយមថៃរូបនេះ ក៏បានទាមទារឱ្យរដ្ឋាភិបាលធ្វើតាមខ្លួននូវ ៦ ចំណុច ដែលមានដូចជា ៖

១.  ដាច់ខាតមិនទទួលស្គាល់តុលាការពិភពលោក

២. តវ៉ាជាផ្លូវការទៅកាន់អន្តរជាតិថា ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និង តំបន់មុំបី គឺជារបស់ថៃ

៣. លុបចោល MOU ឆ្នាំ ២០០០

៤. លុបចោល MOU ឆ្នាំ ២០០១

៥. ពង្រឹងអំណាចមុនការចរចា ដោយការបិទព្រុំដែន

៦. បើការចរចាបរាជ័យ ចាត់វិធានការផ្ដាច់ភ្លើង អ៊ីនធើណេត ទំនិញ ប្រេងសាំងចូលកម្ពុជា

លើសពីនេះ លោក Sonthi Limthongkul បានប្រកាសថា បើសិនជារដ្ឋាភិបាលធ្វើមិនបាន នោះលោកនឹងដឹកនាំធ្វើបាតុកម្ម ហើយបើមិនដូច្នោះទេលោកសូមឱ្យយោធាប្រើច្បាប់អាជ្ញារសឹក ដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃ៕

ប្រភព៖ ThaiPBS

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ព័ត៌មានបន្ថែម

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ