(វីដេអូ) ឧកញ៉ា ខេមរៈ សិរីមន្ត ទប់ចិត្តមិនបានយំបោ.កខ្លួនទាំងអួលអាក់ ពេលកំពុងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពមួយរូបដោយផ្ទាល់ នៅឧត្ដរមានជ័យ

Share This

មកដល់ពេលនេះ លើបណ្ដាញសង្គមមហាជនកម្ពុជា ក៏ដូចជាអ្នកសិល្បៈ និង បុគ្គលល្បីៗជាច្រើន កំពុងបន្តរួបរួមគ្នាជួយជាតិមាតុភូមិតាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗ ព្រមទាំងបង្ហាញការគោរពអរគុណ និង ដឹងគុណដល់វីរកងទ័ពជួរមុខដែលបានពលីក្នុងសមរភូមិ។

តាមរយៈការចែករំលែកលើបណ្ដាញសង្គម ក្រៅពីបង្ហាញការដឹងគុណ និង ចូលរួមរំលែកទុក្ខជាមួយគ្រួសារវីរកងទ័ពដែលបានពលីជីវិត ឃើញថាក៏មានសប្បុរសជន អ្នកសិល្បៈជាច្រើនបានទៅចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដោយផ្ទាល់ ដោយនាំយកជាអំណោយ និង ថវិកាជូនគ្រួសារវីរកងទ័ពដើម្បីសម្រាលជីវភាពផងដែរ។

ក្នុងនោះ ក្រឡេកមើលហ្វេសប៊ុករបស់កំពូលតារាចម្រៀង គឺឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហាញពីសកម្មភាពដែលលោកបានទៅចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពមួយរូប នៅខេត្តឧត្តរមានជ័យដោយផ្ទាល់ដែរ។ អ្វីដែលរំជួលចិត្ត ឧកញ៉ា ខេមរៈ សិរីមន្ត បានច្រៀងចម្រៀងមួយបទជូនវីរកងទ័ពលើកចុងក្រោយ តាមការស្នើសុំពីភរិយារបស់វីរកងទ័ពផ្ទាល់ ដែលជាបទចម្រៀងស្វាមីស្រឡាញ់គាត់ចូលចិត្តពេលនៅមានជីវិត ធ្វើឱ្យឧកញ៉ាបកស្រាយចម្រៀងទាំងក្ដីរំជួលចិត្តទប់ទឹកភ្នែកមិនជាប់។

ជាមួយគ្នានោះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានសរសេររៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «ខ្ញុំមិនមែនទន់ជ្រាយទេ តែខ្ញុំមិនអាចទប់ទឹកភ្នែកទេ ភរិយាបងប្រុសវីរកងទ័ពដែលបានពលីប្រាប់ខ្ញុំថា ប្តីគាត់ស្រឡាញ់ និង ចូលចិត្តបទ «តាមាន់ស្នេហ៍ខ្ញុំ» គាត់ស្នើខ្ញុំឱ្យច្រៀងបទនេះ ព្រោះប្ដីគាត់ចូលចិត្តណាស់ នេះជាទឹកភ្នែកគុណធម៌ បទនេះបានច្រៀង និង និពន្ធពីរខែហើយ បទនេះគឺជាចម្រៀងរបស់កងទ័ពនៅក្នុងអត្ថន័យចម្រៀងទាំងអស់ បញ្ជាក់អំពីការលះបង់របស់កងទ័ពមួយជំហានទៅស្លាប់ក៏មិនអាចឱ្យអូនទៅអ្នកណាបានឡើយ ការបូជាពលីរបស់វីរកងទ័ពរបស់យើងគុណតម្លៃខ្ពស់ពេក សុំបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកសូមឱ្យវិញ្ញាណក្ខន្ធរបស់បង ដែលបានពលី និង អ៊ំៗពូៗទាំងអស់គ្នា និង វីរកងទ័ពបានទៅដល់ឋានសួគ៌កុំបីអាក់ខានឡើយ»៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ