ថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុសល្បីឈ្មោះលោក ខាន់ ជេមស៍ បានបញ្ចេញស្នាដៃវីដេអូមួយនៃការថតបទចម្រៀងបែប version ថ្មីលើបទចម្រៀងចាស់ «ឈប់ compare បង» យ៉ាងប្លែកទាក់ទាញ។
ស្នាដៃថតបទ «ឈប់ compare បង» នេះដែរ តារាចម្រៀងប្រុសរូបនេះ បានលេងស្ទីលថ្មីបែបសម័យប្លែកខ្លាំង ទាំងក្បាច់រាំ និង ការតុបតែងខ្លួន ព្រមទាំងឈុតសម្លៀកបំពាក់។
យ៉ាងណាមិញ ក្រោយពីបានឃើញតារាចម្រៀង ខាន់ ជេមស៍ បញ្ចេញវីដេអូនៃស្នាដៃថតបទ version ថ្មីនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនកំពុងចែករំលែក និង បញ្ចេញមតិតាមការយល់ឃើញរៀងៗខ្លួន។
ក្នុងនោះ ឃើញថាមតិរបស់អ្នកគាំទ្រភាគច្រើនហាក់មិនសូវពេញចិត្តនូវការលេងស្ទីលថ្មីរបស់តារាចម្រៀងរូបនេះដូចបទចម្រៀងមុនៗរបស់លោកប៉ុន្មានឡើយ ដោយឃើញមានមហាជនបានបញ្ចេញយោបល់ស្រដៀងគ្នា គឺចង់ឃើញស្ទីលរបស់លោកពីមុនវិញរហូតនិយាយថា «សុំអាដល ខាន់ ជេមស៍ ពីមុនមកវិញ» ទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖