កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកគាំទ្រ Miss Grand ភ្នំពេញ ២០២៤ លឹម ចាន់សេរីរ័ត្ន ហៅ លីម៉ា បានចូលរួមអបអរសាទរដល់នាងជាច្រើនក្នុងថ្ងៃភ្ជាប់ពាក្យ ក្រោយពីគូស្នេហ៍បាននាំចាស់ទុំចូលចែចូវតាមប្រពៃណីបញ្ចប់នាមជាសង្សារ ក្លាយជាគូដណ្តឹងនឹងគ្នា។
ដោយឡែក កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ Miss Grand ភ្នំពេញ ២០២៤ រូបនេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង រំភើបចិត្តជំនួស ដោយ លឹម ចាន់សេរីរ័ត្ន បានបង្ហោះរូបភាពពពោះជាច្រើនសន្លឹក និង មុខកូនស្រីដ៏ស្រស់សោភារបស់នាង។
ក្នុងនោះ កូនស្រីបណ្តូលចិត្តរបស់ លឹម ចាន់សេរីរ័ត្ន និង គូដណ្ដឹងបានសម្រាលតាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៧ មកម្ល៉េះ ពោលគឺថ្ងៃនេះ នាងតូចមានអាយុ ១ ខែហើយ ដោយនាងតូចត្រូវបានប៉ាម៉ាក់ដាក់ឈ្មោះឱ្យយ៉ាងពីរោះថា ប៊ុន បូចិនម៉ាលីហ្គិច៕