កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សិល្បករ សិល្បការិនីជាច្រើន មានក្តីរន្ធត់ចិត្តក្រោយទទួលបានដំណឹងមរណភាពរបស់លោក លី ចិន ដែលជាតារាចម្រៀងមួយរូប។
ក្នុងនោះដែរ ដំណឹងមរណភាពរបស់លោក លី ចិន បានធ្វើឱ្យមហាជន និង មិត្តសិល្បករ សិល្បការិនី បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពជាច្រើនបន្តបន្ទាប់។
ដោយឡែក អ្វីដែលកាន់តែខ្លោចចិត្តទៅទៀតនោះ តាមរយៈការបង្ហោះវីដេអូរបស់តារាស្រី ឡាយ ស្រីពៅ បានរៀបរាប់ឱ្យដឹងថា ដោយក្រុមគ្រួសារលោក លី ចិន មានជីវភាពខ្វះខាត ពោលគឺក្រុមគ្រួសារគ្មានលទ្ធភាពរៀបចំពិធីបុណ្យសពតាមប្រពៃណីនោះឡើយ សូម្បីតែមឈូសក៏មិនទាន់មានដែរ។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារលោក លី ចិន ក៏បានលើកដៃអំពាវនាវដល់សប្បុរសជន ជាពិសេស សមាគមសិល្បករខ្មែរ ជួលដល់ពួកគាត់ផង។
គួរជម្រាបថា លោក លី ចិន គឺជាតារាចម្រៀងមួយរូប ដែលល្បីនៅតាមក្រុមតន្ត្រីអាហ្វ៊ែរ ដោយលោកភាគច្រើនចូលរួមច្រៀងក្នុងពិធីមង្គលការ និង ពិធីជប់លៀងនានា៕