(វីដេអូ) សម្ដែងតួ ឃុននារី-ចៅចិត្រ ផ្ទុះល្បីខ្លាំង តែអ្នកទាំងពីរនៅមានសមត្ថភាពផ្នែកសិល្បៈបុរាណច្រើនទម្រង់ទៀតគួរឱ្យសរសើរ

Share This

មហាជនអ្នកតាមដានទស្សនីយភាពសិល្បៈល្ខោនបាមោជ្ជទ័យ រឿង «កុលាបប៉ៃលិន» សុទ្ធតែបានជ្រាបហើយថា មួយរយៈថ្មីកន្លងទៅនេះ លើបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ផ្ទុះការចាប់អារម្មណ៍ចែករំលែក និង សរសើរខ្លាំងពីការរៀបចំសម្ដែងទម្រង់រឿងល្ខោននេះ ជាពិសេសគឺទេពកោលស្យសម្ដែងរបស់តួអង្គនីមួយៗ។

ក្នុងនោះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន ជាពិសេសមហាជនដែលបានចូលរួមទស្សនាដោយផ្ទាល់មានការស្ងើចសរសើរខ្លាំងចំពោះតួប្រុស និង តួស្រី ដែលសុទ្ធតែស្រស់ស្អាតស្រស់សង្ហា រីឯទេពកោសល្យសម្ដែងវិញ គឺសម្ដែងបានល្អខ្លាំង ទាំងការនិយាយ និង កាយវិការសមជាមួយសាច់រឿងឥតខ្ចោះ។

ចំពោះតួអង្គស្រី ឃុន នារី សម្ដែងដោយកញ្ញា កែវ សុផានិត ដែលត្រូវបានគេស្គាល់ថាជាគ្រូល្ខោនយីកេ តារាសម្តែង និង ជាតារាចម្រៀងមួយរូប រីឯតួអង្គប្រុស ចៅចិត្រ សម្ដែងដោយលោក ថេង គឹមស មកពីក្រុមល្ខោននិយាយ និង ជាតារាសម្ដែងផងដែរ។

យ៉ាងណាមិញ ស្របពេលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំងក្នុងការសម្ដែងនូវទម្រង់ល្ខោននេះដែរ ថ្មីៗនេះ ក៏បានឃើញតួប្រុសស្រីមួយគូនេះ ត្រូវបានអញ្ជើញចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «3 FUN» ដែលបាននិយាយរៀបរាប់ទាក់ទងនឹងការសម្ដែង ក៏ដូចជាសមត្ថភាព ទេពកោសល្យរបស់អ្នកទាំងពីរលើវិស័យសិល្បៈបុរាណនេះផងដែរ។

ក្នុងវីដេអូសម្ភាសនេះដែរ អ្វីកាន់តែចាប់អារម្មណ៍ និង សរសើរពីសមត្ថភាពរបស់តួប្រុសស្រីមួយគូនេះ ខណៈស្ដាប់ការរៀបរាប់ ក៏ដូចជាបង្ហាញសកម្មភាពសម្ដែងផ្ទាល់ៗរបស់អ្នកទាំងពីរ បានឱ្យដឹងថា កញ្ញា កែវ សុផានិត និង លោក គឹម ស មិនត្រឹមពូកែផ្នែកសម្ដែងក្នុងទម្រង់ល្ខោនខាងលើប៉ុណ្ណោះទេ តែអ្នកទាំងពីអាចសម្ដែងល្ខោនបានច្រើនទម្រង់ទៀតយ៉ាងប៉ិនប្រសប់ មានល្ខោនយីកេ ល្ខោននិយាយ និង សិល្បៈបុរាណច្រើនទម្រង់ផ្សេងៗទៀតផង៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មានអ្នកជូនទៅ ឬនៅ? ឆាប់ៗនេះ នៅកោះពេជ្រ មានតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ នេះជាម៉ោងពេលចូលទស្សនា

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

នៅស្វាយរៀង! សិស្សសាលាបឋម ១៨ នាក់ ត្រូវឪម៉ាល់ទិចពេលកំពុងរៀន ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

រលកបោកគ្រាំៗ! ទឹកទន្លេចៅផ្រះយ៉ា​ ហក់ឡើងយ៉ាងគំហុក ពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ ដើម្បីកុំឱ្យលិចក្រុងបាងកក

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

ព័ត៌មានបន្ថែម

ឆ្លើយសំណួររអាក់រអួលត្រូវមហាជនរិះគន់ តែ ខន សូរិយា MWC 2026 សន្យា ២ ខែក្រោយអ្វីគ្រប់យ៉ាងនឹងឥតខ្ចោះ

សោកស្ដាយ! តារាសម្ដែងជើងចាស់ តួអង្គ អារក្ខទឹក រឿង «ដំណើរឆ្ពោះទៅលោកខាងលិច» បានទទួលមរណ-ភាពក្នុងវ័យ ៧៨ ឆ្នាំ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

បើកឆាកមុនគេ! អ្នកជំនួញអនឡាញ ចែយៀក ហូតលុយផ្ទាល់ខ្លួន ៥ ០០០ ដុល្លារ Vote ឱ្យ ហ្វីយ៉ាតា កំពុងប្រកួត MU នៅថៃ

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ